ថូ ណារិទ្ធ៖ ខ្ញុំរើសរបរកសិកម្ម ព្រោះខ្ញុំមិនចង់ឃើញពលរដ្ឋខ្មែរញ៉ាំបន្លែគីមីរាល់ថ្ងៃនោះទេ

0
687

យុវជន ថូ ណារិទ្ធរៀនច្រើនលើកផ្នែកសេដ្ឋកិច្ច តើមូលហេតុអ្វីដែលនាំឲ្យយុវជននេះ មក ចាប់​ផ្តើម​អាជីវកម្ម​កសិកម្មទៅវិញ? គាត់បានប្រាប់ថា គាត់ស្រទ្បាញ់ធម្មជាតិណាស់ ដូចនេះ មុខរបរកសិកម្ម ជា​ជម្រើសទី១ ដែលគាត់ចង់ធ្វើ។

គាត់បានបង្ហើបឲ្យដឹងថា នៅកម្ពុជាបន្លែភាគច្រើនបំផុតគឺនាំចូលពីចិននិងវៀតណាម ដែល​ភាគ​ច្រើន​​បំផុតប្រើសារជាតិគីមីច្រើនណាស់នៅក្នុងការដំាដុះ។ សហគ្រិនថ្មីថ្មោង វ័យក្មេងនេះ បានប្រើ​ពាក្យធៀបថា កម្ពុជារាល់ថ្ងៃកំពុងនាំចូលជាតិគីមី ឲ្យប្រជាជនខ្លួនឯង ទទួលានរាល់ថ្ងៃ។

ណារិទ្ធិបានបន្តថា គាត់ឈឺចាប់ មិនចង់ឃើញខ្មែរបរិភោគអ្វីដែលប៉ះពាល់ខ្លាំងដល់សុខភាពទេ។ គាត់ឈឺ​ចាប់ពេលឃើញយើងញ៉ាំបន្លែជាតិគីមីពីប្រទេសគេ ហើយ ហើយពេលឈឺ យើងនាំគ្នា ទៅព្យាបាល​នៅស្រុកគេទៀត។ ដូចនេះអាជីវកម្ម ដែលណារិទ្ធិនឹងធ្វើ គឺនឹងជួយដោះស្រាយ បញ្ហានេះ ពោលគឺដំាបន្លែនិងផ្គត់ផ្គង់បន្លែសរីរាង្គ ដែលមិនប្រើជាតិគីមី នៅក្នុងការដំាដុះទ្បើយ។

គួរបញ្ជាក់ថា យុវជន ណារិទ្ធិបាន ចាប់ផ្តើមរកស៊ី ដោយ​បាន​ចូល​ហ៊ុន​ខ្លះ​ផង​ជាមួយលោក​គ្រូរបស់​លោក​​គឺលោកបណ្ឌិត យ៉ង សាំងកុមារ នៅលើផ្ទៃដី២ហត នៅខេត្តកំពត។ សព្វថ្ងៃគាត់​កំពុងតែដាំពោតបារាំង ជាង1.5 ហត ហើយផ្ទៃដីនៅសល់គឺបន្លែច្រើនមុខទៀត។

បន្ថែមពីអាជីវកម្មរបស់យុវជន ថូ ណារិទ្ធ នៅក្នុងទស្សនាវដ្តី ពាណិជ្ជកម្មកម្ពុជាចេញ​ផ្សាយ​ដើម​ខែមិនា​ខាងមុខនេះហើយ៕