ក្រុមហ៊ុនអង្គរបាណាណាដាំចេកអំបូងពណ៌លឿងនាំចេញទៅទីផ្សារបរទេស

0
1440

Yellow banana

ស្ទឹងត្រែង៖ ក្រុមហ៊ុនអង្គរបាណាណា ស្ទឹងត្រែង- បានផ្លាស់ប្តូរផ្ទៃដីពីការដាំដូងប្រេងមកដាំចេក អំបូងពណ៌លឿង វិញព្រោះមានទីផ្សារបរទេស បញ្ជាទិញផលិតផលនេះពីកម្ពុជា ហើយក្រុមហ៊ុនក៍អាចបង្កើតការងារធ្វើជូនកម្មករនៅក្នុងស្រុកបានច្រើនបន្ថែមទៀត។

Yellow banana
លោក ស៊ូមិត្ត ប្រធានសាខាក្រុមហ៊ុននេះ បានបញ្ជាក់ថា៖ក្រុមហ៊ុនបានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ ប្រឹងប្រែងរកប្រាក់ចំណូលដើម្បីបន្ថែមជូនកម្មករផងនិងជួយប្រជាពលរដ្ឋនៅតំបន់នេះឱ្យមានការងារធ្វើដើម្បីមានជីវភាពរីកចំរើនទ្វេរឡើង ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋ ជាង៤០០រយនាក់កំពុងធ្វើការនៅក្នុងក្រុមហ៊ុននេះ។លោកបន្តថាៈជាមួយគ្នានេះដែរក្រុមហ៊ុនមានគោលការណ៍សហការជាមួយកសិករដែលមានលទ្ធភាពនិងផ្ទៃដីដាំដុះនៅតំបន់នេះ អាចមកទាក់ទងជាមួយក្រុមហ៊ុនយកពូជចេកនេះទៅដាំបាន។

Yellow banana
លោក ឆាំងផល អ្នកបច្ចេកទេសដាំដុះនៅក្នុងក្រុមហ៊ុន បានបញ្ជាក់ថា៖បរិមាណចេកដែលក្រុមហ៊ុនដាំបានសព្វថ្ងៃមិនទាន់ឆ្លើយតបទៅនឹងទីផ្សារនៅឡើយទេ ព្រោះទើបដាំបានជាង៦០០ហិចតាតែប៉ុណ្ណោះ។លោកថា៖ចេកអំបូងពណ៌លឿងនេះមានទីផ្សារនៅអាស៊ីបញ្ជាទិញច្រើនជាពិសេសគឺប្រទេសចិន ហើយលោកក៍អាចជួយបង្ហាត់បង្រៀនកសិករអោយចេះដាំបានដែរ ព្រោះចេកវាងាយស្រួលថែទាំ ហើយយើងបាននៅធ្វើការក្នុងស្រុករបស់យើងផង។

Yellow banana

លោកស្រីងែតមិនាកម្មករថែទាំចេកមកពីឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់បានអះអាងថា៖នៅក្រុមហ៊ុនអង្គរបាណាណាសំបូរការងារធ្វើច្រើនបើកម្មករណាឧស្សាព្យាយាមអាចរកប្រាក់ចំណូលលើសពី៣០០ដូល្លារ ក្នុងពេលដែលប្រាក់ខែគោលមានចំនួនតែ២០០ដូល្លារតែប៉ុណ្ណោះ។លោកស្រីបញ្ជាក់ថា៖ប្រជាពលរដ្ឋបានមកធ្វើការនៅក្រុមហ៊ុនក្នុងស្រុកវាមានភាពងាយស្រួលជាងទៅធ្វើការនៅក្រៅប្រទេសដូចជាប្រទេសថៃជាដើម។

Yellow bananaសូមបញ្ជាក់ថា៖ក្រុមហ៊ុនអង្គរបាណាណាស្ទឹងត្រែងបានវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលចំនួន២.៩៦៥ហិចតាដាំដូងប្រេងមានទីផ្សារទាប -ទើបងាកមកដាំដំណាំឈើហូបផ្លែគ្រប់ប្រភេទវិញ ជាពិសេសចេកអំបូងពណ៌លឿងអាចប្រមូលផលបាននៅខែមិនាឆ្នាំ២០១៩ខាងមុខនេះ
ក្រៅពីនោះមាន ដាំស្រការនាគ-ស្វាយ នឹង ដាំខ្នុរ – បន្ថែមទៀត៕

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក អ៊ាន គឹមហឿន ប្រចាំខេត្តស្ទឹងត្រែង