ភ្នំពេញ៖ គណៈកម្មការ World Guinness Record បានមកវាស់វែងក្រមាវែងជាងគេ នៅលើពិភពលោក នៅព្រឹកថ្ងៃទី០១ ខែកក្កដា នេះ នៅកោះពេជ្រដើម្បីឱ្យប្រាកដថាត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកក្រមាវែងជាងគេហើយ ឬយ៉ាងណា។
ជាលទ្ធផលគណៈកម្មការ World Guiness Record បានសម្រេចដាក់ក្រមាវែងជាងគេចូលក្នុងបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក។ ការសម្រេចនេះ បន្ទាប់ពីគណៈកម្មការបានត្រួតពិនិត្យគុណភាព និងប្រវែងរបស់ក្រមា។
សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយនឹងចលនា Go Go Cambodia គ្រោងនឹងរៀបចំកម្មវិធី «រួមគ្នាជឿថាខ្មែរអាចធ្វើបាន» ដើម្បីជាការចូលរួមអបអរសាទរនូវសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា គឺការបំបែកកំណត់ត្រាឯតទគ្គកម្ម «ក្រមាវែង ជាងគេលើពិភពលោក»៕