កម្ពុជានឹងបង្កើនការងារដល់ពលរដ្ឋប្រមាណ១លាននាក់លើវិស័យទេសចរណ៍

0
751

ភ្នំពេញ៖ កម្ពុជានឹងបង្កើនការងារដល់ប្រជាពលរដ្ឋទូទាំងប្រទេស ប្រមាណជា១,០០០,០០០នាក់ ក្នុងវិស័យ ទេស ចរណ៍ នៅឆ្នាំ២០២០។នេះបើយោងតាមក្រសួងទេសចរណ៍។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសងទេសចរណ៍ បានឲ្យដឹងថា នៅរយៈពេល៣ឆ្នាំខាងមុខ កម្ពុជា នឹង អាចផ្តល់ជូនការងារដល់ប្រជាពលរដ្ឋប្រមាណជា ១,០០០,០០០នាក់ស្របពេលដែល កម្ពុជា ក៏រំពឹង ថា នឹង ទទួលបានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ប្រមាណ ជា៧, ០០០ ,០០០ នាក់ ផង ដែរ។

លោកបានបន្ថែមទៀតថា ដើម្បីត្រៀមទទួលស្វាគមន៍កំណើនឥតឈប់ឈរ នៃភ្ញៀវ ទេសចរ អន្តរ ជាតិ ទាំងនោះ កម្ពុជាត្រូវធ្វើយ៉ាងណាឱ្យ មានភាពទាក់ទាញ និងភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដែល ជាគោល ដៅទេសចរណ៍ស្អាត និងបៃតង ។

ជាមួយគ្នានេះដែរ ការកើនឡើងនៃភ្ញៀវទេសចរណ៍នេះនឹងអាចរកចំណូលថវិការចូលជាតិប្រមាណ ជា ៥,០០០លានដុល្លារអាមេរិកទៀតផង។

គួរជម្រាបផងដែរថា បើ យោង តាមការព្យាករណ៍ នៅឆ្នាំ២០១៧នេះ កម្ពុជា នឹង ទទួល បាន ភ្ញៀវ ទេសចរ អន្តរ ជាតិ ប្រ មាណ ៥,៤ លាន នាក់ ខណៈ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៥លាន នាក់នៅឆ្នាំ២០១៦៕