សត្វព្រៃកម្ពុជា

សត្វ​បង្កួយ​ និងតុកកែ​ប្រភេទថ្មី​ ត្រូវបានប្រទះឃើញនៅស្រុក​បន្ទាយស្រី សៀមរាប

សៀមរាប៖ សត្វ​បង្កួយ Calotes និង​សត្វ​តុកកែ Bent-toed ប្រភេទ​ថ្មី​ចំនួន ២ ត្រូវ​បាន​រកឃើញ​នៅលើ​ទឹកដី​ស្រុក​បន្ទាយស្រី​ខេត្តសៀម​រាប កាល​ពីពេលថ្មីៗ​នេះនៅក្នុង​បរិវេណ​ភ្នំ​ក្បាលស្ពាន​នៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ខណៈ​សត្វ​ទាំង ២ ​ប្រភេទ​នេះ គឺជា​កំណត់​ត្រា​ថ្មីនិង​លើក​ដំបូង​បង្អស់ដែល​អ្នកវិទ្យា​សាស្ត្រ​មិន​ធ្លាប់​បាន​ជួបប្រទះ​កាល​ពីមុនមក​ឡើយ។ មជ្ឈ​មណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ ACCB (Angkor Centre for Conservation of Biodiversity) បាន​អះអាង​លើ​ទំព័រ​ហ្វេ​ស​ប៊ុក​របស់​ខ្លូនកាល​ពីពេលថ្មីៗ​នេះ​ថា ក្រុមការ​ងារ​របស់​ ACCB ​បាន​ចូលរួម​ជួយ​សិក្សា​ស្រាវជ្រាវ​ហើយ​បាន​រកឃើញ​នូវ​សត្វ​បង្កួយ​ថ្មី​មួយ​ប្រភេទ គឺ...

សូមអបអរសាទរ! កូនសត្វផ្សោតទន្លេមេគង្គទើបកើតថ្មីមួយក្បាលទៀត ត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុក

ជាមួយក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផល និងអង្គការWWF បានបញ្ជាក់ពីកំណើតនៃកូនផ្សោតថ្មីមួយក្បាលនេះ ជាកូនផ្សោតទីបួនដែលត្រូវបានកត់ត្រាចាប់ពី ខែមករា ដល់ ខែឧសភាឆ្នាំ២០២១នេះ។ រុមអ្នកជំនាញបានសន្មត់ថាកូនផ្សោតនេះមានអាយុប្រហែលពីរថ្ងៃក្រោយពេលដែលក្រុមស្រាវជ្រាវបានប្រទះឃើញវានៅថ្ងៃទី២១ ខែឧសភា ខណៈកូនផ្សោតនេះកំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួនដប់ក្បាលផ្សេងទៀតនៅក្នុងតំបន់អន្លង់សត្វផ្សោតកាំពី នៃខេត្តក្រចេះ។ កាលពីថ្ងៃទី២១ ខែឧសភា អង្គការWWF បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ខ្លួនដើម្បីស្វាគមន៍កំណើតកូនផ្សោតថ្មីទីបី ខណៈអំពាវនាវអំពីភាពចាំបាច់ក្នុងការរួមសហការគ្នាឲ្យកាន់តែខ្លាំងឡើង ដើម្បីរៀបចំវិធានការអភិរក្សឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការពារសត្វផ្សោតឲ្យជៀសផុតពីភាពវិនាសផុតពូជ៕ ប្រភព៖ WWF

“ឆ្មាបា” ជាថនិកសត្វមួយប្រភេទដែលអាចហោះសំកាំងខ្លួនបាន

AKP: សត្វ “ឆ្មាបា” ដែលជាប្រភេទថនិកសត្វមួយប្រភេទ ស្ថិតនៅក្នុងអំបូរក្រុមពានរ ហើយដែលអាចហោះសំកាំងខ្លួនបានពីដើមឈើមួយ ទៅដើមឈើមួយទៀត។ ភិនភាគ៖ ឆ្មាបា មានទំហំប្រហែលសត្វឆ្មា និងមានប្រវែងក្បាល-ដងខ្លួនពី ៣៤-៤២ស.ម កន្ទុយ ២២-២៧ស.ម ប្រវែងស្លាប ៧០ស.ម និងទម្ងន់ពី ១គីឡូក្រាម ទៅ ២គីឡូក្រាម។ វាមានដងខ្លួនសំប៉ែតជាមួយ និងស្រទាប់ស្បែកស្តើងគ្របដណ្តប់ដោយតភ្ជាប់ពីក រហូតដល់ម្រាមជើង ហើយព័ទ្ធជុំវិញសងខាង ដងខ្លួនចុះក្រោមរហូតដល់ក្រចកម្រាមជើង...

សត្វស្លាប៣ប្រភេទផ្សេងទៀត គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វស្លាប៣ប្រភេទផ្សេងទៀត សរុបចំនួន១១ក្បាល មកកាន់ព្រៃរមណីយដ្ឋានអង្គរ។ សត្វស្លាបទាំងនោះរួមមាន សត្វក្ងោក (Peafowl) ចំនួន៥ក្បាល សត្វកេងកងធំ (Great Hornbill) ចំនួន៣ក្បាល និងសត្វព្វាំង (Wreathed Hornbill) ចំនួន៣ក្បាល ដែលទទួលបានជាអំណោយពីអង្គការអភិរក្សសត្វព្រៃនានា...

អត្ថបទពេញនិយម

វីដេអូល្បីៗ