ហេតុអ្វី សិង្ហបុរី ប្រទេសដីកោះតូចមួយនេះ មិនដែលរងគ្រោះធម្មជាតិដូចប្រទេសដីកោះដទៃ?

0
849

(សិង្ហបុរី)៖ សិង្ហបុរីគឺជាប្រទេសដីកោះ ហ៊ុមព័ទ្ធដោយទឹកសមុទ្រប្រៃ មានប្រជាជនរស់នៅប្រមាណតែជាង៥លាននាក់ប៉ុណ្ណោះ។

ប្រទេសដីកោះ និងជាប់សមុទ្រជាច្រើនផ្សេងទៀតដូចជា ជប៉ុន តៃវ៉ាន់ ហ្វីលីពីន និងឥណ្ឌូនេស៊ីជាដើម ប្រឈរមុខនឹងគ្រោះធម្មជាតិជាញឹកញាប់ ជួនមានរលកយក្ស ជួនក៏មានគ្រោះរញ្ជួយដី ឫរលកកំដៅដូចជានៅជប៉ុន និងមានបន្ទុះភ្នំភ្លើងដូចនៅឥណ្ឌូនេស៊ីជាដើម។

ប៉ុន្តែសិង្ហបុរីមិនដែលរងគ្រោះព្រោះតែគ្រោះធម្មជាតិដ៏សាហាវទាំងនេះឡើយ សូម្បីតែពេលកើតមានរលកយក្សស៊ូណាមិកកាលពីពេលថ្មីៗនេះក៏ដោយ។

តាមការសិក្សាមួយបញ្ជាក់ថា ប្រទេសសិង្ហបុរីជាប្រទេសដីកោះដែលមានសំណាងនៅព័ទ្ធជុំវិញដោយប្រទេសដីកោះដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ជាហេតុធ្វើឲ្យគ្រោះធម្មជាតិទាំងអស់ត្រូវឆ្លងកាត់ប្រទេសធំៗទាំង៣នេះសិន មុននឹងបង្កគ្រោះថ្នាក់ដល់សិង្ហបុរី។

Related image

ជារៀងរាល់ឆ្នាំ ប្រទេសសិង្ហបុរីជួបបញ្ហាប្រឈមនឹងភាពរាំងស្ងួត និងទឹកជន់បន្តិចបន្តួចប៉ុណ្ណោះ ស្របពេលដែលប្រទេសនេះមានប្រព័ន្ធគ្រប់គ្រងទឹកត្រឹមត្រូវ និងបានកែច្នៃប្រទេសដ៏កោះរបស់ខ្លួនក្លាយជាប្រទេសពណ៌បៃតងពោរពេញដោយរុក្ខជាតិ ដើមឈើ សត្វព្រៃ ពណ៌បៃតងស្រស់ទាំងក្នុងក្រុង និងនៅតាមជនបទ។

 

អត្ថបទដោយ៖ Cambotrips