ទេសភាពទឹកធ្លាក់នៅតំបន់ភ្នំត្បែង ក្នុងខេត្តព្រះវិហារ!

0
2651

ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងទេសភាពដ៏ល្អស្អាតនៃធម្មជាតិនៅតំបន់ការពារធម្មជាតិនានាត្រូវបានការពារ និងអភិរក្សបានយ៉ាងល្អ។ ភាពងាយៗដែលបងប្អូនអាចចូលរួមការពារធនធានធម្មជាតិជាសម្បត្តិរបស់យើងបាន គឺសូមអញ្ជើញទៅទស្សនាកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ ពិសាម្ហូបអាហាររបស់បងប្អូននៅមូលដ្ឋាន គឺបងប្អូនផ្តល់ការងារ និងប្រាក់ចំណូលដល់បងប្អូនសហគមន៍នៅទីនោះ។ ពេលមានប្រភពចំណូល ការងារផ្សេង បងប្អូនមួយចំនួនដែលធ្លាប់ប្រកបរបរចូលព្រៃកាប់ឈើខុសច្បាប់ ឬបរបាញ់សត្វដោយខុសច្បាប់នឹងឈប់ប្រកបរបរនេះទៀត ងាកមកការពារធនធានធម្មជាតិដែលជាប្រភពនៃចំណូលរបស់គាត់វិញ។ ប៉ុន្តែកុំភ្លេច សូមចូលរួមសម្អាតអនាម័យបរិស្ថាននៅទីនោះផង!

Waterfall on Tbeng Mountain

ទេសភាពទឹកធ្លាក់នៅតំបន់ភ្នំត្បែង /Ministry of Environment