សៀមរាបៈ ក្រៅពីការទស្សនាប្រាសាទបុរាណ នៅក្នុងខេត្តសៀមរាប អ្នកក៏អាចធ្វើអ្វីដែលរំភើបជាច្រើនទៀតផងដែរ គឺដូចជា ជិះ ខ្សែរ៉កនៅ Angkor Zipline។ Angkor Zipline មានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប អ្នកអាចធ្វើដំណើរទៅនោះបានដោយសុវត្ថិភាព និង ងាយស្រួល។
ក្រៅពីការទស្សនាប្រាសាទបុរាណ នៅក្នុងខេត្តសៀមរាប អ្នកក៏អាចធ្វើអ្វីដែលរំភើបជាច្រើនទៀតផងដែរ គឺដូចជា ជិះ ខ្សែរ៉កនៅ Angkor Zipline។ Angkor Zipline មានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប អ្នកអាចធ្វើដំណើរទៅនោះបានដោយសុវត្ថិភាព និង ងាយស្រួល។
Angkor Zipline ជាកន្លែងដែលមានការជិះខ្សែរ៉ត បែបផ្សងព្រេងប្រចាំខេត្តសៀមរាប ដែលមានទេសភាពដ៏ស្រស់ស្អាតនិងទាក់ទាញ គួរអោយចាប់អារម្មណ៍។
Angkor Zipline ដែលមានការទុកចិត្តពី សំណាក់ភ្ញៀវដែលបានជិះខ្សែរ៉ក ថាពិតជាមានសុវត្ថិភាព និងធ្វើឱ្យអ្នកទាំងអស់គ្នាសប្បាយរីករាយជាមិនខាន ហើយជាធម្មតាភ្ញៀវអាចជិះបានគ្នា ចំនួន ៩នាក់ ដែលអាច ទស្សនាព្រៃព្រឹក្សា នៅតាមតំបន់ ឧទ្យានជាតិអង្គរដែល អ្នកទាំងអស់គ្នាអាចមាន ឱកាសឃើញសត្វព្រៃនិង ទេសភាពយ៉ាងស្រស់បំព្រងដែលមិន អាចបំភ្លេចបាន។ ចំណែកតម្លៃគឺ អាស្រ័យទៅលើកញ្ចប់សេវាកម្មដែលលោកអ្នកជ្រើសរើស ចាប់ពី ៥៩$ ឡើងទៅ។