វៀតណាមចង់វិនិយោគដាំបន្លែផ្លែឈើនៅខ្មែរ ខណៈបន្លែផ្លែឈើខ្លួនឯងទុកចិត្តលែងបាន

0
3001

Image result for khmer agriculture

មួយរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុក សូម្បីតែនៅវៀតណាមខ្លួនឯង ក៏ផ្សព្វផ្សាយឥតទំនេរពីបញ្ហាបន្លែផ្លែឈើមានសារធាតុគីមីខ្ពស់ ក្លែងក្លាយច្រើន និងខូចគុណភាព រហូតធ្វើឲ្យប្រជាជនវៀតណាមខ្លួនឯង ខ្លាចញញើតលែងហ៊ានទិញញ៉ាំ សួររកតែផលិតផលរបស់ខ្មែរ និងផលិតផលនាំចូលពីបរទេសដែរហើយ។

បញ្ហានេះ បានក្លាយជាជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលវៀតណាមពិបាកទំនប់ស្កាត់បំផុត ខណៈអ្នកដាំដុះនិយាយអត់ស្តាប់គ្នា ចង់បានតែផលចំណេញ ហើយចូលចិត្តរកនឹកបង្កើតអីប្លែកៗ ធ្វើរដ្ឋាភិបាលវៀតណាមឈឺក្បាលមិនតិចទេ។ ជាក់ស្តែង កាហ្វេថ្មពិល ដែលទើបតែល្បីសុះសាយកាលពីពេលថ្មីនេះ និងអង្ករផលិតមកពីកៅស៊ូ ប្រជាពលរដ្ឋខ្មែរផ្អើលរអ៊ូរទាំគ្រប់កន្លែង មានទាំងវីដេអូ បញ្ជាក់ផង។

Image result for khmer agriculture

ជាយុទ្ធសាស្ត្រថ្មី ដើម្បីដោះស្រាយបញ្ហានេះ បានបង្ហាញពីគោលជំហចង់បោះទុនវិនិយោគលើការដាំដុះបន្លែផ្លែឈើនៅលើទឹកដីកម្ពុជា សម្រាប់ធ្វើការនាំចេញទៅប្រទេសរបស់ខ្លួន ក៏ដូចជាបរទេសផងដែរ នេះបើយោងតាមការជួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រវាងឯកឧត្តម វេង សាខុន និងគណៈប្រតិភូវៀតណាម (ក្រុមហ៊ុនវៀតណាម FLC Group)។

Image may contain: 6 people, people sitting

ក្រុមហ៊ុនេះមានបំណងចង់បោះទុនវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសណ្ឋាគារផងដែរ។ ការពិភាក្សាបានផ្តោតជាសំខាន់ទៅលើ៖
១) ការបោះវិនិយោគលើការដាំដុះបន្លែ ម្ទេស និងផ្លែឈើមួយចំនួន សម្រាប់ធ្វើការនាំចេញ និងការផ្គត់ផ្គង់ទេសចរក្នុងស្រុក។
២) ការកែឆ្នៃ និងវិចខ្ចប់ ផលិតផលកសិកម្ម នៅកម្ពុជាក្នុងគោលបំណងនាំចេញ។
ទាក់ទងទៅនឹងផែនការវិនិយោគខាងលើ ក្រុមហ៊ុន បានបញ្ជាក់ថា បានត្រៀមទុន ចំនួន ប្រមាណជាមួយពាន់លានដុល្លារ ក្នុងការបោះទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៩ ខាងមុខនេះ៕