ត្រឹម៣ខែប៉ុណ្ណោះ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិ១.៣៤លាននាក់

0
847

យោងតាមទិន្នន័យចុងក្រោយបំផុតពីរដ្ឋបាលទេសចរណ៍របស់ប្រទេសវៀតណាមបានឱ្យដឹងថា ជនជាតិចិនជាង 454,000 នាក់បានមកលេងកំសាន្តនៅក្នុងប្រទេសវៀតណាម កើនឡើង 52,6% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែកឯ លំហូរភ្ញៀវទេសចរបរទេសជនជាតិកូរ៉េខាងត្បូងមកកាន់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ក៏មានការកើនឡើងដូចគ្នាដែរ ពោលគឺកើនឡើងប្រមាណ 273,000 នាក់ ស្នើនឹង 67,4%។

Image result for chinese tourist to vietnam

ក្នុងរយៈពេលបីខែដំបូងដើមឆ្នាំនេះ ចំនួនភ្ញៀវទេសចរដែលបានហូរចូលទៅក្នុងប្រទេសវៀតណាម ដែលបូកសរុបទាំងភ្ញៀវជនជាតិចិន និងកូរ៉េខាងត្បូងសរុបមានចំនួន១.៣៤លាននាក់ កើនឡើង 33,6 ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2017។

Image result for korean tourist to vietnam

កត្តាដែលជម្រុញឲ្យទេសចរបរទេសរបស់វៀតណាមមានការកើនឡើង គឺដោយសារតែការបង្កើតនូវគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម តាមរយៈការកែសម្រួលឲ្យការស្នើសុំវីសា (VISA) កាន់តែមានភាពងាយស្រួល និងរហ័សជាងមុន និងការជម្រុញបង្កើតជើងហោះហើរត្រង់មកកាន់ពីបណ្តាប្រទេសផ្សេងៗមកកាន់ប្រទេសវៀតណាម។

គួររំលឹកដែរថា កាលពីឆ្នាំ២០១៧ ប្រទេសវៀតណាមទទួលបានអ្នកទស្សនាអន្តរជាតិសរុបចំនួន 12,9 លាននាក់៕