វៀតណាមនឹងជម្រុះផ្ទៃដីដាំដុះម្រេចប្រមាណ១១ម៉ឺនហិចតានៅឆ្នាំនេះ

0
809

ប្រធានសមាគមន៍ម្រេចវៀតណាម កាលពីម្សិលមិញបានប្រកាសថា វៀតណាមនឹងកាត់បន្ថយផ្ទៃដីដាំដុះម្រេចខ្មៅប្រមាណ២៦.៧ភាគរយ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ថ្លៃនៃផលិតផលកសិកម្មមួយនេះនៅលើពិភពលោក។​

Image result for Vietnam to cut black pepper farm area

វៀតណាមគឺជាទីផ្សារនាំចេញម្រេចច្រើនជាងគេបង្អស់លើពិភពលោក ដែលចំណែកនៃទីផ្សារម្រេចប្រមាណពី៦០ ទៅ ៦៥ភាគរយ នៅលើពិភពលោក គឺប្រទេសមួយនេះជាអ្នកផ្គត់ផ្គង់។​

លោក Nguyen Nam Hai ប្រធានសមាគមន៍ម្រេចវៀតណាម បានមានប្រសាសន៍ថា៖ វៀតណាមនឹងជម្រុះផ្ទៃដីដាំដុះម្រេចដែលមិនសូវទទួលបានទិន្នផល និងគុណភាពអន់ប្រមាណ១១ម៉ឺនហិចតានៅឆ្នាំនេះ នឹងណែនាំឲ្យពលរដ្ឋដាំដុះដំណាំអ្វីផ្សេងដែលជាតម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគតជំនួសវិញ។​

Image result for Vietnam to cut black pepper farm area

លោកបានបន្តទៀតថា៖ កាលពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ដោយសារតែតម្លៃម្រេចនៅលើទីផ្សារ និងនៅទូទាំងពិភពលោកហាក់មានតម្លៃកើនឡើងគួរឲ្យកត់សម្គាល់ ធ្វើឲ្យប្រជាពលរដ្ឋសម្រុកនាំគ្នាដាំ ធ្វើឲ្យការដាំដុះដំណាំនេះកើនឡើងយ៉ាងកំហុគពី៥ម៉ឺន ទៅ១៥ម៉ឺនហិកតាក្នុងពេលបច្ចុប្បន្ន លើសពីការគ្រប់គ្រងរបស់សមាគមន៍ ជាហេតុធ្វើឲ្យម្រេចដែលផលិតបានមិនសូវមានគុណភាពល្អ និងទទួលបានទិន្នផលតិច ពិសេសតម្លៃដែលលក់ចេញបានថោកថែមទៀត។

នៅត្រីមាសទីមួយ ដើមឆ្នាំនេះ វៀតណាមបាននាំចេញម្រេចខ្មៅបានជាង៦ម៉ឺនតោន កើនឡើង១៧.៥ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែតម្លៃវិញបែរជាធ្លាក់ចុះប្រមាណជាង៣០ភាគរយទៅវិញ។

គួរជម្រាបផងដែរថា ទីផ្សារនាំចេញម្រេចដ៏ធំរបស់វៀតណាម គឺសហរដ្ឋអាមេរិក ឥណ្ឌា ចិន និងអឺរ៉ុប់៕