វៀតណាមគ្រោងកែច្នៃសំណល់ប្លាស្ទិកប្រមាណ ៤តោន ធ្វើផ្លូវជាលើកដំបូង

0
651
Vietnam plans to process about 4 tons of plastic waste to make way for the first time

វៀតណាម៖ សារព័ត៌មានវៀតណាមបានចុះផ្សាយថា អាជ្ញាធរទីក្រុង ហៃផុង ស្ថិតនៅភាគខាងជើងប្រទេស មានគម្រោងប្រើប្រាស់សំណល់ផ្លាស្ទិកដែលច្នៃឡើងវិញ ដើម្បីកសាងជាផ្លូវជាប់បានយូរនៅក្នុងក្រុងរបស់ខ្លួន ជាជាងបោះចោលសំណល់ផ្លាស្ទិកនៅទីលានចាក់សំរាម ។

Vietnam plans to process about 4 tons of plastic waste to make way for the first time
Vietnam plans to process about 4 tons of plastic waste to make way for the first time

ក្រុមហ៊ុនដែលសហការសាងសង់ផ្លូវធ្វើពីផ្លាស្ទិកជាមួយអាជ្ញាធរក្រុង ហៃផុង វៀតណាមនេះ គឺក្រុមហ៊ុន Dow ហើយបើតាមតំណាងក្រុមហ៊ុននេះ ផ្លូវធ្វើពីផ្លាស្ទិកកែច្នៃនេះ ជាភ័ស្តុតាងបង្ហាញថា កាកសំណល់ផ្លាស្ទិកនឹងក្លាយជាធនធានមានតម្លៃដែលអាចប្រើប្រាស់ឡើងវិញបាន ដែលជាការរួមចំណែកដល់ចរន្តសេដ្ឋកិច្ចវិលជុំនៃធនធានផ្លាស្ទិក ។ នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗ កាកសំណល់ផ្លាស្ទិកប្រហែល២.៥០០តោនត្រូវបានគេបោះចោល នេះបើយោងតាមតួលេខផ្លូវការរបស់រដ្ឋ ។

Vietnam plans to process about 4 tons of plastic waste to make way for the first time
Vietnam plans to process about 4 tons of plastic waste to make way for the first time

ប្រភពបន្តថា កំណាត់ផ្លូវធ្វើពីសំណល់ផ្លាស្ទិកប្រហែល១គីឡូម៉ែត្រដំបូងគេបង្អស់ គ្រោងនឹងសង់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ដោយប្រើសំណល់ផ្លាស្ទិកប្រមាណ ៤តោន ឬស្មើនឹងថង់ផ្លាស្ទិក១លានថង់ ។ ជាជំហានដំបូង បន្ទាប់ពីសាងសង់រួច កំណាត់ផ្លូវផ្លាស្ទិកដំបូងគេបង្អស់ នឹងត្រូវធ្វើតេស្តដោយសាកលវិទ្យាល័យជើងទឹករបស់វៀតណាម រួចហើយទើបអនុញ្ញាតឲ្យធ្វើការសាងសង់ជាបន្តបន្ទាប់ទៀត ។

Vietnam plans to process about 4 tons of plastic waste to make way for the first time
Vietnam plans to process about 4 tons of plastic waste to make way for the first time

គួរបញ្ជាក់ថា គំនិតផ្ដួចផ្ដើមខាងលើ ប្រសិនបើទទួលជោគជ័យ ត្រូវគេរំពឹងថា នឹងបង្កើតជាទីផ្សារសម្រាប់សំណល់ផ្លាស្ទិកនៅវៀតណាម ៕