ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់អាស៊ាននិង លេខ១០ក្នុងលោក ជាប្រទេសដែល អាចផលិត ចំណីសត្វបានច្រើនជាគេ នេះ បើយោងតាម នាយកដ្ឋានចិញ្ចឹមសត្វ នៃ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម។
បច្ចុប្បន្ននេះ ប្រទេស មានរោងចក្រផលិតចំណីសត្វប្រមាណជាង ៣០០រោងចក្រ ព្រមទាំងរោងចក្រសម្រាប់ ផលិតចំណីអាហារផ្សេងៗទៀត ជាង ២០០រោងចក្រ ដែលមានសមត្ថភាពអាច ផលិតបាន ៣១លានតោនក្នុងមួយឆ្នាំ។
ទិន្នផលចំណីសត្វរបស់វៀតណាមបានកើនឡើងពី ៤០០,០០០តោនក្នុងឆ្នាំ ១៩៩៣ ដល់ ២៣,១៥លានតោនក្នុងឆ្នាំ ២០១៦ ដែលជាកំណើនយ៉ាងលឿនបំផុតនៅក្នុងពិភពលោកសម្រាប់ ទំហំនៃការផលិតក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។
នាយកដ្ឋានចិញ្ចឹមសត្វបានស្នើដល់បណ្តាខេត្តមួយចំនួន ឱ្យធ្វើការកំណត់នូវការពង្រីក រោងចក្រចំណីសត្វ ជាពិសេសនៅខេត្តនៃតំបន់ដីសណ្ដទន្លេក្រហមភាគអាគ្នេយ៍ និងដីសណ្ដ ទន្លេមេគង្គ៕