បន្លែផ្លែឈើវៀតណាម ធ្លាក់ថ្លៃជាង៦០% ឪឡឹក១គីឡូជាង១០០រៀល កសិករទុកចោលមិនខ្ចីបេះ

0
1053

Growing pains: Vietnamese farmers are producing plenty. Now they just need customers

(វៀតណាម)៖ បញ្ហាផលិតផលកសិកម្មវៀតណាម នៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ ដល់រដូវប្រមូលផល តែបែរគ្មានទីផ្សារតម្លៃធ្លាក់ចុះយ៉ាងគំហុកពី៥០ ទៅ ៦៦ភាគរយឯណោះ ខណៈទីផ្សារធំវៀតណាម គឺចិន ក៏កាត់បន្ថយការនាំចូលផងដែរ។​

ផលិតផលកសិកម្មបន្លែផ្លែឈើជាច្រើនមុខរបស់វៀតណាម ត្រូវបានគរចោល ដោយសារតែគ្មានទីផ្សារ និងដោយសារកត្តាធំមួយទៀត គឺការផលិតលើសពីតម្រូវការផ្គត់ផ្គងក្នុងស្រុក ហើយប្រមូលផលស្របពេលជាមួយគ្នា។

Growing pains: Vietnamese farmers are producing plenty. Now they just need customers

កសិករវៀតណាមមួយចំនួនសុខចិត្តទុកចោល ដំណាំដែលខ្លួនដាំបាននៅឯចំការតែម្តង ព្រោះថ្លៃប្រមូលបេះយកទៅលក់ មិនរួចខ្លួនផង។ ជាក់ស្តែងតម្លៃឪឡឹក មានតម្លៃប្រមាណតែ១០០០ដុង (១៧៨រៀលខ្មែរ) ប៉ុណ្ណោះ ខណៈតម្លៃលក់ចេញរាល់លើកមានតម្លៃប្រមាណជាង២០,០០០ដុង (ជិត៣,០០០រៀល ក្នុងមួយគីឡូ) ក្រៅពីឪឡឹក មានដំឡូបារាំង ខ្ចឹមបារាំង និងឆៃថាវជាដើម។

រដ្ឋមន្ត្រីកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong បានមានប្រសាសន៍ថា៖ បញ្ហាដែលធ្វើឲ្យការផលិតផលកសិកររបស់ប្រជាកសិករវៀតណាមធ្លាក់ថ្លៃ គឺដោយសារទំហំនៃការផលិតលើសពីតម្រូវការទីផ្សារ និងការទំនាក់ទំនងរបស់កសិករ និងពាណិជ្ជករ នៅមានកម្រិតនៅឡើយ។

Growing pains: Vietnamese farmers are producing plenty. Now they just need customers

ដើម្បីដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាម បានស្នើឲ្យអតិថិជន និងអ្នកប្រើប្រាស់ចូលរួមទិញផលិតផលពីកសិករក្នុងដំណាក់កាលដែលផលិតផលស្តុកទុកយ៉ាងច្រើនបែបនេះ។ បន្ថែមពីនេះ មន្ត្រីកសិកម្មនឹងធ្វើការណែនាំដល់ប្រជាកសិករបន្ថែមទៀត លើការដាំដុះទៅតាមតម្រូវការទីផ្សារ ស្របពេលជាមួយគ្នា ការណាត់ជួបរវាងកសិករ និងពាណិជ្ជករចរចារកំណត់ថ្លៃជាក់លាក់ណាមួយ ពេលដែលដាំបាន ក៏នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ផងដែរ។

គួរជម្រាបផងដែរថា វៀតណាមគ្រោងនឹងធ្វើការបោះទុនវិនិយោគដាំដុះបន្លែផ្លែឈើនៅកម្ពុជា នាំចេញទៅបរទេស និងផ្គត់ផ្គង់ក្នុងស្រុក៕

 

អត្ថបទដោយ៖ Jimmy

Editor Business ASEAN