វៀតណាម ថៃ ចរចារជោគជ័យនាំចេញអង្ករទៅហ្វីលីពីន២៥ម៉ឺនតោន ថ្លៃជាង៥០០ដុល្លារក្នុង១តោន

0
721

កាលពីពេលថ្មីៗនេះ វៀតណាមបានសម្រេចការចរចារជោគជ័យជាមួយប្រទេសហ្វីលីពីន ក្នុងការនាំចេញអង្ករប្រមាណ១៣ម៉ឺនតោន ដោយលក់ក្នុងតម្លៃប្រមាណជាង៥០០អាមេរិក ក្នុងមួយតោន។

សម្រាប់បណ្តាប្រទេសនៅអាស៊ី វៀតណាម និងថៃ គឺជាប្រទេសនាំមុខ និងធំជាងគេ ក្នុងការនាំចេញអង្ករផ្គត់ផ្គង់ដល់បណ្តាប្រទេសជិតខាងទាំងនេះជារៀងរាល់ឆ្នាំ ហើយប្រទេសដែលបាននាំចូលអង្ករច្រើនជាងគេជារៀងរាល់ឆ្នាំគឺប្រទេសចិន។

សម្រាប់តម្លៃអង្ករនៅឆ្នាំនេះ វៀតណាមអាចចរចារលក់ទៅឲ្យប្រទេសហ្វីលីពីន ក្នុងតម្លៃពី ៥១៧.៥០ដុល្លារ ដល់ ៥២០ដុល្លារក្នុងមួយតោន ឫស្មើនឹងជាង២,០០០រៀល ក្នុងមួយគីឡូក្រាម។

ក្រៅពីវៀតណាម ប្រទេសថៃក៏នឹងសម្រេចការចរចារនាំចេញអង្ករទៅហ្វីលីពីនដូចគ្នា ក្នុងចំនួន១២ម៉ឺនតោន ក្នុងតម្លៃដូចគ្នាទៅនឹងការលក់ចេញរបស់វៀតណាម ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អាជ្ញារស្បៀងអាហារជាតិហ្វីលីពីន។

គួរជម្រាបផងដែរថា វៀតណាមបានដាក់គោលដៅនឹងនាំចេញអង្ករឲ្យបាន៦.៥លានតោន នៅឆ្នាំ២០១៨នេះ៕