ឧស្សាហកម្មរថយន្តចក្រភពអង់គ្លេសតម្រូវឱ្យបង់ពន្ធបន្ថែមលើការបំពុលបរិយាកាស

0
660

ឧស្សាហកម្មថយន្តចក្រភពអង់គ្លេសនឹងត្រូវបង់លុយរាប់លានផោនបន្ថែមដើម្បីដោះស្រាយវិបត្តនៃការបំពុលបរិយាកាសក្នុងចក្រភពអង់គ្លេសដែលត្រូវបានចែងក្នុងគោលការណ៍អ្នកបំពុលបរិយាកាស។រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថាដោយសារតែខ្យល់បំពុលមនុស្សប្រមាណជិត៤ម៉ឺននាក់បានស្លាប់ក្នុង១ឆ្នាំៗដែលហៅថាគ្រោះអាសន្នសុខភាសាធារណៈ។ រដ្ឋាភិបាលក្រុងឡុងដ៍មានទិសដៅហាមប្រាមរថយន្តដែលប្រើប្រាស់ឥន្ទនៈនៅឆ្នាំ២០៤០ ដើម្បីប្រៀបទៅនឹងទិសដៅនៃបណ្តាប្រទេសផ្សេងៗដែលបានបម្រាមជុំវិញឆ្នាំ២០៣០។ ប្រធានាគណៈកម្មាធិការម្ហូបអាហារបរិស្ថាន បានលើកឡើងថា គម្រោងចុងក្រោយរបស់រដ្ឋាភិបាលអាចនឹងមិនមានប្រសិទ្ធភាពនាពេលបច្ចុប្បន្ននេះដើម្បីឆ្លើយបតទៅនឹងទំហំនៃការបំពុលបរិយាកាស។ ប្រភព : Ministry of Environment