អណ្តើកសមុទ្រទម្ងន់ធ្ងន់២ក្បាលត្រូវ​បាន​លែងចូល​សមុទ្រវិញ

0
603
Two heavy sea turtles were rescued from the sea

គ្រប់ភាគីពាក់ព័ន្ធបានរួមគ្នា យកអណ្តើកសមុទ្រ ឬសត្វល្មិចទម្ងន់ធ្ងន់ចំនួន២ក្បាល ទៅព្រលែងក្នុងសមុទ្រវិញ ដើម្បីបំផុសស្មារតីចូលរួម ការពារអភិរក្សសត្វសមុទ្រដ៏កម្រ។

ក្នុងឱកាសព្រលែងនេះ ដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ នាល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

ក្រៅពីនោះលោកក៏បាន ដឹកនាំមន្ត្រីក្រសួង អញ្ជើញធ្វើកិច្ចការផ្នែកអប់រំបរិស្ថាន និងទេសចរណ៍នៅខេត្តព្រះសីហនុ ដោយមានវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងលោក ឈិន សេង ងួន អភិបាលស្តីទីខេត្តព្រះសីហនុ រួមជាមួយលោកឧកញ៉ា ទៀ វិចិត្រ ផងដែរ ក្នុងនាមវិស័យឯកជន ។

ជាមួយគ្នានេះដែរ ក៏បានអញ្ជើញដាំកូនឈើចម្រុះ ព្រមទាំងកូនកោងកាង នៅក្បែរឆ្នេរសមុទ្រតំបន់អូរត្រេះ ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកទឹកចិត្ត និងកោតសរសើរ ដល់លោកឧកញ៉ាទៀ វិចិត្រ ដែលបានធ្វើសកម្មភាព ជួយអភិរក្សសត្វព្រៃ ក៏ដូចជា សត្វសមុទ្រកម្រជាបន្តបន្ទាប់ រួមទាំងធ្វើការងារមនុស្សធម៌ ជួយដល់ពលរដ្ឋជួបការលំបាក អ្នកជំងឺ ជនចាស់ជរា ជនពិការនិងកុមារកំព្រាជាដើម ដែលជាផ្នែកមួយរបស់វិសយ័ឯកជន ក្នុងចលនាជួយសង្គមជាតិ៕