នាវាទេសចរណ៍ ២គ្រឿង មានភ្ញៀវទេសចរ ៤ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័ត

0
767

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៩ នាវាទេសចណ៍ ចំនួន២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ។ ក្នុងឱកាសចូលចតនៅក្រុងព្រះសីហនុ ក្រុមភ្ញៀវទេសចរទាំងនោះ បានធ្វើដំណើរកំសាន្តតាមទីកន្លែងនានាក្នុងក្រុង ដែលសមត្ថកិច្ចបានត្រៀមការពារសុវត្ថិភាពភ្ញៀវយ៉ាងគត់មត់ផងដែរ។

នាវាទី១ មានឈ្មោះ MARZLLA DISCOVERY មានសញ្ចតិ MAHA បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ១៧៨៣ នាក់ ស្រី ៩១០ នាក់ មាន ១៤ សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៦៣ នាក់ ស្រី ១៣៧ នាក់មាន ៤៣ សញ្ជាតិ នាវានេះមានភ្ញៀវទេសចរចំរុះជាតិសាសន៍ដោយក្នុងនោះភាគច្រើនជាងគេគឺជនជាតិអង់គ្លេស មកពីចក្រភពអង់គ្លេស (United Kingdom) ១៧៥៤ នាក់។

នាវាទី២ មានឈ្មោះ NORWEGIAN សញ្ជាតិ BAHAMAS បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ២៣៥៥នាក់ ស្រី១២៨១នាក់ មាន៥៤សញ្ជាតិ និងមាននាវិកសរុបចំនួន ១០៥៦នាក់ ស្រី២៥១ នាក់ សរុបមាន ៦០សញ្ជាតិ។

នាវាទាំង២នេះធ្វើដំណើរចេញមកពីប្រទេសថៃ រួចចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ហើយនឹងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហើយនឹងចាកចេញវិញ នៅវេលាម៉ោង១៩ៈ០០ នាទី ថ្ងៃដោយឆ្ពោះទៅកាន់ប្រទេសវៀតណាម៕