ចូលឆ្នាំថ្មីនេះ ជិះឡានក្រុងសាធារណៈទៅផ្ទះ Free

0
1681

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ធ្វើដំណើរជិះរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញតាមបណ្តាខេត្តដោយឥតគិតថ្លៃ ចំនួន ៥ខ្សែ រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨មេសាឆ្នាំ២០១៨ គឺ:

១-ផ្លូវជាតិលេខ១ ភ្នំពេញ-អ្នកលឿង-ស្វាយរៀង ចំណតនៅមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
២-ផ្លូវជាតិលេខ៣ ភ្នំពេញ-តាកែវ-កំពត ចំណតនៅខាងលិចរង្វង់មូលចោមចៅ
៣-ផ្លូវជាតិលេខ៤ ភ្នំពេញ-កំពង់ស្ពឺ-ខេត្តព្រះសីហនុ ចំណតនៅជិតប្រសព្វផ្លូវកប់ស្រូវ
៤-ផ្លូវជាតិលេខ៥ ភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង-បន្ទាយមានជ័យ ចំណតនៅសួនច្បារឫស្សីកែវ
៥-ផ្លូវជាតិលេខ៦ ភ្នំពេញ-កំពង់ធំ-សៀមរាប ចំណតនៅគម្រោងអភិវឌ្ឍន៍ជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC។