តោះជិះទូកទៅលេងសហគមន៍នេសាទត្រពាំងសង្កែ នឹងទស្សនាព្រៃកោងកាង​ ក្នុងស្រុកទឹកឈូ ខេត្តកំពតទាំងអស់គ្នា

0
2517

ខេត្តកំពត៖ តំបន់ទេសចរធម្មជាតិ ត្រពាំងសង្កែ កំពុងទាក់ទាញភ្ញៀវទេសចរមិនដែលរំលងពេលបានមកលេងក្នុងខេត្តកំពតម្តងៗ។ ដោយសារតែតំបន់រមណីយដ្ឋានមួយនេះសម្បូរទៅដោយព្រៃកោងកាងហ៊ុមព័ទ្ធជុំវិញ ព្រែកដ៏សែនស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ វាលស្រែ ច្បារដំណាំ និងស្រែអំបិលក្នុងមូលដ្ឋានទើបធ្វើឲ្យភ្ញៀវទេសចរចូលចិត្តទៅលេង និងគយគន់ទេសភាពដ៏ស្រស់បំព្រងក្នុងតំបន់មួយនេះ។ សម្រាប់ទីតាំងតំបន់ទេសចរណ៍មួយនេះស្ថិតនៅតាមផ្លូវជាតិលេខ ៣៣ ពីកំពតមកខេត្តកែបចម្ងាយជាង ៧ គីឡូម៉ែត្រ បន្ទាប់មកបត់ស្តាំចុះតាមផ្លូវជាតិប្រមាណត្រឹម ៣០០ ម៉ែត្រ។

ទីនោះ មាន​លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ ប្រជាពលរដ្ឋ​មូលដ្ឋាន បាន​បង្កើត​សហគមន៍​ត្រពាំង​សង្កែ​នេះ​ឡើងក្នុង​គោលដៅ​អភិរក្ស និង ថែរក្សា​ធនធាន​សមុទ្រ​ឱ្យបាន​គង់វង្ស និង រក​ចំណូល​សម្រាប់​សហគមន៍​ផ្ទាល់​ផង។ ជាមួយ​សកម្មភាព​យ៉ាង​រស់​រវើក​របស់​សហ​គមន៍​ត្រពាំង​សង្កែ ដែល​ឥឡូវនេះបានប្រែក្លាយ​ទៅជាតំបន់​អេកូ​ទេសចរណ៍ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់បំព្រង និង គួរ​ជាទី​ចាប់អារម្មណ៍​ទាំង​ភ្ញៀវ​ជាតិ និង អន្តរជាតិ។ សំរាប់សំបុត្រទូកត្រឹមតែ​ ៦០០០០រៀល ប៉ុណ្ណោះ ទាំងទៅទាំងមក ហើយអាចជិះបានចន្លោះពី ៨នាក់ ទៅ ១២​នាក់។ រីឯម្ហូបអាហារឆ្ងាញ់ ហើយតម្លៃសមរម្យដែលលោកអ្នកអាចទទួលយកបាន។ ចង់ដឹងថា ទេសភាពស្រស់បំព្រងយ៉ាងណា តោះទស្សនារូបភាពទាំងអស់គ្នា​ ៖