«សហគមន៍​ត្រពាំងរ​ពៅ​» អំពាវនាវ​រក​ដៃគូ​បង្កើត​អេកូ​ទេសចរណ៍​ ​

0
1035

 

កំពត: ដោយសារ អង្គការ ដៃគូ ដែល ធ្លាប់ គាំទ្រ ជា យូរ មកហើយ បានបញ្ចប់ បេសកកម្ម សហគមន៍ នេសាទ ត្រពាំងរ ពៅ ដែលមាន មូលដ្ឋាន ស្ថិតក្នុង ឃុំ ព្រែក ត្នោត ស្រុក ទឹកឈូ បាន អំពាវនាវ រក ដៃគូ ចូលរួម អន្តរាគមន៍ ដើម្បីឱ្យ ការបង្កើត អេកូ ទេសចរណ៍ បាន ដល់ គោលដៅ ។

ជំនួស ឱ្យ ក្តី អស់សង្ឃឹម ព្រោះតែ វិបត្តិ នេះ អាជ្ញាធរ ឃុំ ព្រែក ត្នោត នឹង ជួយ ជ្រោមជ្រែង ដើម្បី ធ្វើឱ្យ ប្រជាពលរដ្ឋ មូល ដ្ឋាន អាច រកប្រាក់ ចំណូល បន្ថែ ម តាមរយៈ ការ មក កម្សាន្ត របស់ ភ្ញៀវ ជិត ឆ្ងាយ នៅ រមណីយដ្ឋាន បែប ធម្មជាតិ ដ៏ ស្រស់ស្អាត នា ឆ្នេរសមុទ្រ នោះ ។

លោក ទិ ត្យ រី ន ប្រធាន សហគមន៍ នេសាទ ត្រពាំងរ ពៅ បាន រៀបរាប់ថា ជាមួយនឹង ជំនួយ របស់ អង្គការ សាមគ្គី ដែល ជា ដៃគូរ អភិវឌ្ឍន៍ ដ៏ សំខាន់ គណៈកម្មការ ព្រមទាំង សមាជិក សហគមន៍ បាន មូលមតិ គ្នា សាងសង់ ស្ពានឈើ សម្រាប់ ភ្ញៀវ ដើរ កម្សាន្ត លើ ផ្ទៃ ទឹក រាក់ និង ក្នុង ព្រៃកោងកាង បំណង ធ្វើឱ្យ ប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន រក ចំណូល បន្ថែម តាម រៈ សកម្មភាព ទេសចរណ៍ បែប ធម្មជាតិ ។

គម្រោង នេះ ស្រប នឹង ចក្ខុវិស័យ របស់ រដ្ឋបាល ខេត្ត និង មានការ យល់ព្រម ពី ជំនាញ ពាក់ព័ន្ធ ផ្តោតលើ ផ្នែក សេវា ទេសចរណ៍ ដែលជា សក្តានុពល សម្រាប់ ខេត្តកំពត ផងដែរ ។

លោក ប្រធាន សហគមន៍ បាន បន្តថា ស្ពាន នេះ សហគមន៍ មាន គម្រោង ធ្វើ ប្រវែង ២១០ ម៉ែត្រ តែ អង្គការ បាន ជួយ ត្រឹម ១៤០ ម៉ែត្រ ប៉ុណ្ណោះ ដោយសារ កញ្ចប់ ថវិកា និង បេសកកម្ម ត្រូវ បញ្ចប់ ។

ដូច្នេះ ក្នុងនាម សហគមន៍ លោក សូម អំពាវ ដល់ សប្បុរស ជន ឬ អង្គការ ស្ថាប័ន ផ្សេងៗ ដែលមាន កញ្ចប់ ថវិកា សូមមេត្តា ជួយ ព្រោះ សហគមន៍ ត្រូវការ អភិវឌ្ឍ ការងារ ជាច្រើន ទៀត ។

លោក ប្រធាន សហគមន៍ បាន បញ្ជាក់ថា កន្លងមក អង្គការ សាមគ្គី បាន ជួយ ទូក ល្បាត រោង សហគមន៍ ស្ពាន ជាង មួយរយ ម៉ែត្រ និង បណ្តុះបណ្តាល ចំណេះ ជំនាញ ម យ យ ចំនួន ទៀត ។

ក្នុងករណី បើ មាន កញ្ចប់ ថវិកា បន្ត សហគមន៍ នឹងធ្វើ ស្ពាន ឱ្យ គ្រប់ តាម គម្រោង ២១០ ម៉ែត្រ និង សង់ស្ពាន កាត់ ព្រៃ កោងកាង ដើម្បីឱ្យ ភ្ញៀវ ដើរ កម្សាន្ត ឬ សម្រាកលម្ហែ ។ បន្ទាប់ពីនោះ សមាជិក សហគមន៍ នឹង ចូល ជា មូលនិធិ ឈាន ទៅ បង្កើតជា ខ្យូ ស សម្រាប់ អង្គុយលេង ថែម ទៀតផង ។

ពាក់ព័ន្ធ នឹង បញ្ហា ខាងលើ លោក គង់ ប៊ុន រា មេឃុំ ព្រែក ត្នោត បាន មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ បាន លើក ពិភាក្សា ក្នុង អង្គប្រជុំ ប្រចាំខែ រួចហើយ ក្នុង ការជួយ សហគម ន៍ ចំពោះ ការបង្កើត រមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ នេះ ឱ្យ សម្រេច ដល់ គោលដៅ ។

អ្វីដែល សហគមន៍ ត្រូវធ្វើ គឺ កសាង គម្រោង ផែនការ ថា ការចំណាយ នឹង អស់ ទំហំ ប៉ុន្មាន ហើយ មានការ អភិវឌ្ឍ អ្វី បន្ត ទៀត ដើម្បី ដាក់ ឆ្លង សម្រាប់ កិច្ចប្រជុំ ក្រុមប្រឹក្សា ព្រោះ អាជ្ញាធរ មូលដ្ឋាន មិន បណ្តែត បណ្តោយឱ្យ គម្រោង មួយ នេះ រាំងស្ទះ ដោយសារ អង្គការ ដៃគូ ត្រូវបាន បញ្ចប់ នោះទេ ។

កន្លងមក តាមរយៈ ការជួយជ្រោមជ្រែង ពី ខណ្ឌ រដ្ឋបាល ជលផល និង ជំនួយ របស់ អង្គការ ដៃគូ សហការ ជាមួយ អាជ្ញា ធរ ឃើញថា ការខិតខំ របស់ សហគម ន៍ បានទទួល ជោគជ័យ លើ កិច្ចការងារ ជាច្រើន ដូចជា ការបង្ក្រាប បទ ល្មើស នេសាទ ចងក្រង ជា ធនាគារ ក្តាម បង្កើត បែរ ចិញ្ចឹម ត្រី ក្នុង សមុទ្រ និង ការអភិរក្ស ធនធាន ស មុ ទ្រ ដែល ធ្វើឱ្យ ប្រជា ពលរដ្ឋ កាន់តែ មាន ភា ព ងាយស្រួល ក្នុងការ ប្រក បរបរ ចិញ្ចឹមជីវិត ជាដើម ។

លោក មេឃុំ បាន បញ្ជាក់ថា អាជ្ញាធរ នឹង ខិតខំ កៀរគរ រក ដៃគូ មកជួយ អភិវឌ្ឍ សហគមន៍ ឱ្យបាន ដំណើរការ ទៅមុខ ដើម្បី ប្រជាពលរដ្ឋ មូលដ្ឋាន អាច រកប្រាក់ ចំណូល ប ន្ថែ ម តាមរយៈ ទេសចរណ៍ បែប ធម្មជាតិ នៅ ឆ្នេរសមុទ្រ ដ៏ ស្រស់ស្អាត នេះ ៕