ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសគ្រោងនឹងដាក់ដំណើរការបណ្តោះអាសន្្នរថភ្លើង ប៉ោយប៉ែត-សេរីសោភ័ណ្ឌ ចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ។
ជាមួយនឹងការដាក់ដំណើរការបណ្តោះអាសន្ននៅថ្ងៃទី ០៤ មេសា ២០១៨ ខាងមុខនេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថភ្លើងនេះដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣១ កក្កដា ២០១៨។
ការធ្វើដំណើរតាមផ្លូវដែកនេះ នឹងអនុញ្ញាតអោយផ្ទុកមនុស្ស ១០០នាក់ ទាំងឈរ និងអង្គុយ ដែលផ្តល់សេវាមួយថ្ងៃ ០៣ជុំ ស្មើនឹង០៦ ជើងទៅមក។
ជាមួយនឹងមធ្យោបាយធ្វើដំណើរនេះ នឹងជួួសម្រួលកាត់បន្ថយការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមជួយកាត់បន្ថយភាពក្រីក្រផងដែរ។
អត្ថបទដោយ៖ Cambotripnews