
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានប្រកាសថាប្រជាពលរដ្ឋខ្មែរ និងអ្នកទេសចរអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋានទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំចិននេះមានប្រមាណជាង ៨៦៤. ៧៧០ នាក់ គឺកើនឡើងប្រមាណ ៥៤,៥៦ ភាគរយ។ ក្នុងនោះ នៅខេត្តកំពត មានអ្នកទេសចរច្រើនជាងគេរហូតដល់ប្រមាណ ១២៦.៨៩០ នាក់។
ប្រភពដដែលបន្តថាក្នុងចំណោមទេសចរជាតិនិងអន្តរជាតិទាំង ៨៦៤.៧៧០ នាក់ គឺមានអ្នកទេសចរជាតិប្រមាណ ៧៤៤.១៤០ នាក់ ដោយកើនឡើងប្រមាណ ៤៧,៣២ភាគរយ និងភ្ញៀវអន្តរជាតិចំនួនប្រមាណ ១០៥.៣៧០ នាក់ កើនឡើង ៩៣,៥៩ភាគរយ។
ក្រសួងទេសចរណ៍ក៏បានផ្សព្វផ្សាយពីខេត្តគោលដៅសំខាន់ៗដែលអ្នកទេសចរទៅកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះរួមមាន ខេត្តសៀមរាបចំនួន ៩០.៨២០ នាក់ កើនឡើងប្រមាណ១៣,៩៣ភាគរយ។ ខេត្តព្រះសីហនុ ប្រមាណ ៨៨.០០០នាក់ កើនឡើង ៦,៥០ភាគរយ។ ខេត្តកំពត ប្រមាណ ១២៦.៨៩០នាក់ កើនប្រមាណ ៥១,៦៤ភាគរយ (ក្នុងនោះ ទៅកម្សាន្តនៅរមណីយដ្ឋានបូកគោប្រមាណ ៦៩.៧០០នាក់) ។បាត់ដំបង ប្រមាណ ៧៩.០៧០នាក់ កើនឡើង ៩៤,៣៥ភាគរយ។ រាជធានីភ្នំពេញ ប្រមាណ ៥២.៨៤០ នាក់ កើនឡើង ៨,៤៧ភាគរយ។ កោះកុង ប្រមាណ ៥៤.៨៥០នាក់ កើនឡើង ១៦៤ភាគរយ។ ក្រចេះ ប្រមាណ ២៧.២៨០នាក់ កើនឡើង ៧,៩១ភាគរយ។ រតនគិរី ប្រមាណ១៩.៧៩០នាក់ កើនឡើង ៥,៧០ភាគរយ។ មណ្ឌលគិរី ប្រមាណ ១៧.៣៧០នាក់ កើនឡើង១៨,០៣ភាគរយ។ ស្ទឹងត្រែងប្រមាណ ១៥.២៥០នាក់ កើនឡើង ៩,៤២ភាគរយ។ កំពង់ស្ពឺ ប្រមាណ ៥៥.១៧៦នាក់ កើនឡើង ៤,២០ភាគរយ។ ព្រះវិហារ ប្រមាណ ១១.៣៩១នាក់ កើនឡើង ១៨,៣៣ភាគរយ និង ខេត្តកំពង់ធំ ប្រមាណ ១៤.៤១០នាក់ កើនឡើង២៥៨,៨០ភាគរយ៕