របាយការណ៍បូកសរុបរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំចនេះ ភ្ញៀវទេសចរដើរកំសាន្តទូទាំងប្រទេសមានចំនួនសរុបជាង៥លាននាក់ឯណោះ។
ខាងក្រោមនេះ ជាតួលេខនៃភ្ញៀវទេសចរដើរលេងកំសាន្តនៅក្នុងឱកាសចូលឆ្នាំថ្មី ដែលចេញផ្សាយដោយក្រសួងទេសចរណ៍៖
អង្គរសង្ក្រាន្ត ថ្ងៃទី១៣-១៦ មេសា ឆ្នាំ២០១៨
សរុបភ្ញៀវជាតិមានចំនួន ១,៧៨០,០១៦ នាក់ កើន ១៥.១៦%
សរុបភ្ញៀវអន្តរជាតិមានចំនួន ៣៦,៦៩៤ នាក់ កើន ១៤.២៥%
ភ្ញៀវទេសចរដើរកំសាន្្តពេលចូលឆ្នាំនៅ២៤ ខេត្តក្រុងក្នុងរយៈពេល០៣ថ្ងៃទី (ថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨)
ភ្ញៀវជាតិមានចំនួន ៥,០៨៦,៩៦៤ នាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ២០១៧ មានចំនួន ៤,១៣៥,៤៥៦
ភ្ញៀវអន្តរជាតិមានចំនួន ៨៨,០៤២ នាក់ កើនឡើង ៣៣.៣៧% ធៀបនឹងឆ្នាំ២០១៧ មានចំនួន៦៦,០១១។
សរុប ភ្ញៀវទេសចរសរុបបពេលចូលឆ្នាំ (រួមទាំងអង្គសង្ក្រានសៀមរាប ) មានចំនួ ៥,១៧៥,០០៦ នាក់ កើន ២៣% (ធៀបនឹងឆ្នាំ២០១៧ មានចំនួន ៤,២០១,៤៧៦ នាក់)៕