៤​ថ្ងៃ​ចូលឆ្នាំ​ចិន​ ទេសចរ​ទៅ​កំសាន្ត​នៅ​ខេត្តរតនគិរី​ជិត​១​ម៉ឺន​នាក់​

0
1293

រតនគិរី ៖ រយៈពេល ៤ ថ្ងៃ គឺ ចាប់ ទី ១៥-១៨ ខែធ្នូ ឆ្នាំ ២០១៨ ក្នុងឱកាស ចូលឆ្នាំ ចិន – វៀតណាម ភ្ញៀវ ជាតិ – អន្តរជាតិ ទៅ កំសាន្ត នៅ ខេត្តរតនគិរី មាន ចំនួន ៩.៧៦៣ នាក់ ក្នុងនោះ ភ្ញៀវ អន្តរជាតិ មាន ២៥៨ នាក់ បើ ធៀប ទៅនឹង ឆ្នាំ ២០១៧ មានការ កើនឡើង ៥៦,៣% ។ នេះ តាម ការបញ្ជាក់ ឲ្យ ដឹង ពី លោក ង៉ែត ពិ ទូ ប្រធាន មន្ទីរ ទេសចរណ៍ ខេត្តរតនគិរី

លោក ង៉ែត ពិ ទូ បន្តថា ពាក់ព័ន្ធ នឹង ម្ហូបអាហារ តាម រមណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ មិន ឲ្យ មានការ ដំឡើងថ្លៃ នោះទេ ព្រោះ លោក បាន ចាត់ កម្លាំង អប់រំ ណែនាំ ម្ចាស់ អាជីវកម្ម ទាំងនោះ ។

ដោយឡែក លោក វេន ចឹក ជា គណៈកម្មការ រមណី ដ្ឋា ន បឹង យក្ស ឡោម បាន ប្រាប់ អ្នកកាសែត កាលពី ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ថា ភ្ញៀវ ជាតិ – អន្តរជាតិ ក្នុងឱកាស ចូលឆ្នាំ ចិន – វៀតណាម ឆ្នាំ ២០១៨ នេះ មានការ កើនឡើង ហួស ពី ការរំពឹងទុក ។

លោក វេន ចឹក បន្ថែមទៀតថា ដោយ កំណើន ភ្ញៀវ លើស ឆ្នាំ ២០១៧ នោះ សមត្ថកិច្ច នគរបាល ចរាចរណ៍ សហ ការណ៍ កម្លាំង ប្រជា ការពារ រៀបចំ ទី ចំណត មិន ឲ្យ មានការ កកស្ទះ នោះទេ ៕

 

ប្រភព៖ rasmeinews