ភ្ញៀវទេសចរអន្តរជាតិ៥.៦លាននាក់ និងរកចំណូលបាន៧០០លានដុល្លារឆ្នាំ២០១៧

0
758

ភ្នំពេញៈ នៅក្នុងឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរ អន្តរជាតិចំនួន ៥.៦ លាននាក់ កើនឡើង​ប្រមាណ ១១.៦ភាគរយ ដែលបានរកចំណូលបានប្រមាណ ៧០០លាន​ដុល្លារ​អាមេ​រិក​។​ នេះ​បើយោង​តាមសេចក្តីប្រកាសក្រសួងទេសចរណ៍។

ភ្ញៀវទេសចរ អន្តរជាតិចំនួន ៥.៦ លាននាក់ កើនឡើង ១១.៦% ក្នុងនោះ​ទេសចរ​ចិន​ស្ថិត​លំដាប់​ទី១​ មានចំនួនជាង ១.២ លាននាក់ កើនឡើង ៤៦%។

 

បច្ចុប្បន្ន មានក្រុមហ៊ុ ន អាកាសចរណ៍ចំនួន ១៥ ក្រុមហ៊ុន (កម្ពុជាមាន ០៣ ក្រុមហ៊ុន និងចិនមាន ១២ ក្រុមហ៊ុន) ដែលបានធ្វើប្រតិបត្តិការ ហោះហើរទៀងទាត់ (Scheduled Flights) ភ្ជាប់​រវាង​កម្ពុជា​-ចិន មានចំនួន ១៥៥ ជើង ក្នុងមួយសប្ដាហ៍ និងជើងហោះហើរពិសេស Charter Flight ដែល​មាន​ប្រមាណ ៥០ ជើងទៀត ក្នុង មួយសប្តាហ៍។

បើតាមការព្យាករណ៍នៅឆ្នាំ២០២០ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិអាចនឹង កើនឡើង​ដល់​ប្រមាណ ៧លាននាក់ ក្នុងនោះទេសចរចិនយ៉ាងតិច ២លាន នាក់ ដោយ​នាំមក​នូវចំណូល​សរុប​ប្រមា​ណ ៥០០០ លានដុល្លារ និងបង្កើតឱកាសការងារដោយផ្ទាល់ប្រមាណជិត១លាននាក់៕

Angkor Wat