នៅឆ្នាំ២០២០កម្ពុជាត្រូវការអ្នកមគ្គទេសទេសចរណ៍ទូទាំងប្រទេសជិត១លាននាក់

0
756

ភ្នំពេញ៖ នៅឆ្នាំ២០២០ កម្ពុជានឹងត្រូវការអ្នកមគ្គទេសទេសចរណ៍ប្រមាណជិត១លាននាក់ នៅ​ទូទាំង​ប្រទេស​ដើម្បីផ្គត់ផ្គង់កំណើនភ្ញៀវទេសចរអន្តរជាតិជាង៧លាននាក់។ នេះ​បើយោង​តាម​ភ្នាក់​ងារ​សារព័រមានជាតិ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានមានប្រសាសន៍នៅក្នុង កម្មវិធី ការ​តម្រង់​ទិសមន្រ្តី​រាជការក្របខណ្ឌថ្មី កាលពីពេលថ្មីៗនេះថា ជំនាញ​ដែល​បម្រើ​ឱ្យវិស័យ​ទេសចរណ៍​មាន​ប្រ​មាណ​​ជាង៣០មុខជំនាញ ក្នុងនោះ ជំនាញចុងភៅ បដិសណ្ឋារកិច្ច មគ្គុទេសក៍ទេសចរណ៍ ផ្នែក​សេវាកម្ម ស្នាក់នៅ និងសេវាកម្សាន្តជាដើម។

ឯកឧត្តមបានបន្ដថា ក្រសួងនឹងបង្កើត​សាលាបណ្តុះ​បណ្តាល​លើជំនាញ​ទេសចរណ៍​ចំនួន២​កន្លែង​នៅខេត្ត​ ព្រះសីហនុនិងភ្នំពេញទៀតផង។

យ៉ាងណាមិញ យុវជនមិនត្រូវមើលរំលងទៅលើជំនាញទំាងនេះឡើយព្រោះវា កំពុងតែមានតម្រូវការ ទីផ្សារការងារជាចាំបាច់ ហើយអាចរកប្រាក់ចំណូលបានច្រើនជាមួយនឹង លក្ខខ័ណ្ឌ ការងារល្អ មិនប្រើ​កម្លំាង កាយច្រើនដូចការងារផ្សេងៗឡើយ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៧ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤លាននាក់ ខណៈនៅក្នុងរយៈពេល០២ខែដើមឆ្នាំ ២០១៧ កម្ពុជាទទួល​បានទេសចរអន្តរជាតិចំនួនជាង ១លាននាក់​៕