កាន់តែពិសេស​! ខេត្តកណ្តាល​ក៏មាន​កម្មវិធី​ពេល​ចូលឆ្នាំថ្មី​ដែរ គឺ សង្ក្រាន្ត​ភ្នំ​ព្រះរាជ​ទ្រព្យ​

0
884

ខេត្តកណ្ដាល​ ៖ រដ្ឋបាល​ខេត្តកណ្ដាល សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តកណ្ដាល នឹង​រៀបចំ​ព្រឹត្តិការណ៍ លើកដំបូង គឺ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ភ្នំ​ព្រះរាជ​ទ្រព្យ​» រយៈពេល ៣​ថ្ងៃ ពីថ្ងៃ​ទី ១៤ ដល់ ១៦ ខែមេសា ខាងមុខនេះ នៅ​ទីតាំង​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​។ នេះ​បើតាម​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។​