សម្ដេច​នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ពលរដ្ឋ​ឲ្យ​​ទៅលេង​កម្សាន្ត​នៅ​ព្រះសីហនុនាឱកាសឆ្នាំថ្មី​

0
709

ភ្នំពេញៈ​ ជាមួយនឹង​រូបភាព​ដ៏​គួរ​ឲ្យ​ទាក់ទាញ​តាម​រយៈ​រូបថត​ច្រើន​​សន្លឹក ​នៅ​ព្រឹក​ថ្ងៃទី​ ៤​ខែមេសា ​ឆ្នាំ​២០១៩​នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​កម្ពុជាទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហនុ​ ក្នុង​ឱកាស​​បុណ្យចូលឆ្នាំ​ខាងមុខនេះ​។​

​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ បាន​សរសេរថា​៖ «​សង្ក្រាន្ត​សមុទ្រ​ខេត្ត​ព្រះសីហនុ​,I Love Preah Sihanouk Province”​។​ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងច្រើន ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ ព្រោះ​មាន​ឆ្នេរសមុទ្រ​ធម្មជាតិ​ស្រស់ស្អាត​។ បច្ចុប្បន្ននេះ ការធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយក៏​កាន់តែ​ងាយ​ស្រួល ដោយសារ​ផ្លូវថ្នល់ និង​ស្ពាន​របស់​យើង​ធំ​ទូលាយ​ល្អ​»។​

​សម្តេច​បន្តថា ​នៅពេល​ចូលឆ្នាំ​ខាងមុខនេះ ខេត្ត​ព្រះសីហនុ​នឹងមាន​រៀបចំ​សង្ក្រាន្ត​សមុទ្រ ចាប់ពី​ថ្ងៃទី​១៤ -១៦ មេសា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី សង្ឃឹមថាបងប្អូន​នឹង​ទៅ​កម្សាន្ត​នៅទីនេះ​ច្រើន​ជាមិនខាន​។​

​ផេ​ក​ដដែល​បន្តថា​ ទន្ទឹមនឹង​នេះដែរ បងប្អូន​អាជីវករ ជាពិសេស​ផ្ទះសំណាក់ និង​សណ្ឋាគារ សុំ​កុំ​ដំឡើងថ្លៃ ដើម្បី​បង​ប្អូន​ប្រជាពលរដ្ឋ​មានឱកាស​បានមក​ស្នាក់នៅ​កម្សាន្ត​និង​ប្រើប្រាស់​សេវាកម្ម​នៅទីនេះ​បាន​ដូច​ធម្មតា​៕​