មិនយូរទេ! ស្ពានបាឡេជំនួសឲ្យជ្រោយចង្វារចាស់ ជិតបានឆ្លងហើយ!

0
819

ស្ពាន​បាឡេ​ ​មាន​ប្រវែង​ ៥០៦ ម៉ែត្រ​ ទទឹង​ ១២ម៉ែត្រ​ ​ភ្ជាប់​ពី​ខណ្ឌ​ឫស្សីកែវ​ និង​ខណ្ឌ​ជ្រោយចង្វារ​ សម្រាប់​ជួយ​សម្រួល​ចរាចរណ៍​ជំនួសឲ្យ​ស្ពាន​ជ្រោយ​ចង្វារ​ចាស់​កំពុង​ជួសជុល​ ​គ្រោង​នឹង​សម្ពោធ​នៅ​ពេលដ៏ខ្លី​ខាងមុខនេះ។​

បើតាម​មន្ទីរសាធារណការ​រាជធានីភ្នំពេញ​ ​បញ្ជាក់​ថា​ ការ​ដ្ឋានសាងសង់​ស្ពានបាឡេឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​ ​បានឈាន​ដល់ដំណាក់កាល​តភ្ជាប់​តួស្ពាន​ចុងក្រោយ​។ តាមផែនការ​ គម្រោង​នឹងបញ្ចប់​នៅចុងខែ​មេសានេះ​ ​និង​ប្រើរយៈពេល​ធ្វើតេស្តភាពទ្រទម្ងន់ស្ពាន តម្លើង​ស្លាក​សញ្ញា​ចរាចរ ​នៅដើមខែ​ឧសភាឆ្នាំ​២០១៨​៕​