ក្រសួងចង់បណ្ដុះគំនិតស្រលាញ់ជាតិដល់យុវជនតាមការប្រឡងថតវីដេអូទេសចរណ៍

0
801

ភ្នំពេញៈ ក្រសួងទេសចរណ៍ បានប្រកាសដាក់ចេញនូវចលនាប្រឡងប្រណាំងវីដេអូ (Vedio Contest) អំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រោមប្រធានបទ «កំណប់សហគមន៍ ជំរំទេសចរណ៍» រដូវកាលទី២ ឆ្នាំ២០១៩ ដែលនឹងចាប់ផ្ដើមនាខែមេសាដល់ខែមិថុនា ចំណែកឯការចំណាយស្នាក់នៅ ម្ហូបអាហារ និងធ្វើដំណើរ គឺក្រសួងទេសចរណ៍រ៉ាប់រង។

ការរៀបចំការប្រឡងប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញកាលចូលរួមរបស់សាធារណជន ជាពិសេសយុវជន ក្នុងការផ្សព្វផ្សាយសក្តានុពលសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា បណ្ដុះគំនិតស្រលាញ់ជាតិមាតុភូមិ និងឆ្លុះបញ្ចាំងពីប្រសិទ្ធភាពយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ តាមរយៈការបញ្ចូលសកម្មភាពទេសចរណ៍។

របៀបចូលរួមក្នុងកម្មវិធីប្រឡង៖

១. សូមចូលទៅកាន់ Link (https://drive.google.com/open…) ឬ Scan QR code នៅក្នុងរូបខាងក្រោម ដើម្បីដោនលោតយកព័ត៌មាន (Khmer & English) រួមទាំងពាក្យសុំបំពេញចូលរួមកម្មវិធី។

២. បំពេញព័ត៌មានរបស់ក្រុមអ្នកនៅខាងក្នុងពាក្យសុំប្រកួត រួចផ្ញើឯកសារនោះមកកាន់ Email: ecotourismcambodia18@gmail.com ឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

៣. ឬអ្នកអាចចូលចុះឈ្មោះចូលរួមកម្មវិធីតាម https://forms.gle/RyhyboYRrnK1kW6d7