ក្រសួងទេសចរណ៍ ប្រគល់ជ័យលាភីរមណីយដ្ឋានទេសចរណ៍គំរូ និងសហគមន៍ទេសចរណ៍ និង អេកូទេសចរណ៍គំរូ ឆ្នាំ២០១៨

0
677

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញប្រកាសជ័យលាភីរមណីយដ្ឋានទេសចរណ៍គំរូ និង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូ ប្រចាំឆ្នាំឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នាឱកាសិក្ខាសាលាបូកសរុបការងារប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២ និងការ ប្រលងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១។
ជាលទ្ធផល សម្រាប់ឆ្នាំ២០១៨នេះ មានបេក្ខភាពចូលរួមចំនួន ៦៤ ក្នុងនោះ បេក្ខភាពជារមណីយដ្ឋានគំរូមានចំនួ ៣៧ និងបេក្ខភាពជាសហគមន៍គំរូមានចំនួន ២៧។
សម្រាប់បេក្ខភាពជារមណីយដ្ឋានគំរូ ក្នុងចំណោមបេក្ខភាពទាំង ៣៧មាន ២៦ បានជាប់ជ័យលាភីជារមណីយដ្ឋានទេសចរណ៍គំរូ សម្រាប់ឆ្នាំ២០១៨ រួមមាន៖
១. រមណីយដ្ឋានទេសចរណ៍ តារាសាគរ ខេត្តកោះកុង
២. រមណីយដ្ឋានទេសចរណ៍ ភ្នំពេញសាហ្វារី រាជធានីភ្នំពេញ
៣. រមណីយដ្ឋានទេសចរណ៍ វីគិរីរម្យ ខេត្តកំពង់ស្ពឺ
៤. រមណីយដ្ឋានទេសចរណ៍ ទ្រីផាលែស ខេត្តកែប
៥. រមណីយដ្ឋានទេសចរណ៍ ប្រាសាទកោះកេរ ខេត្តព្រះវិហារ
៦. រមណីយដ្ឋានទេសចរណ៍ ឆ្នេរមាសឆ្នេរប្រាក់ ខេត្តព្រះសីហនុ
៧. រមណីយដ្ឋានទេសចរណ៍ ភូមិវប្បធម៌ ខេត្តសៀមរាប
៨. រមណីយដ្ឋានទេសចរណ៍ ឡូរីភ្នំបាណន់ ខេត្តបាត់ដំបង
៩. រមណីយដ្ឋានទេសចរណ៍ ភូមិខ្មែររីស្សត ខេត្តរតនគិរី
១០. រមណីយដ្ឋានទេសចរណ៍ ចំការកាហ្វេ ខេត្តមណ្ឌលគិរី
១១. រមណីយដ្ឋានទេសចរណ៍ Rock Royal ខេត្តកែប
១២. រមណីយដ្ឋានកសិទេសចរណ៍ La Planation ខេត្តកំពត
១៣. រមណីយដ្ឋានទេសចរណ៍ Sothy Pepper Farm ខេត្តកែប
១៤. រមណីយដ្ឋាន ឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត
១៥. រមណីយដ្ឋានទេសចរណ៍ ឧទ្យានធម្មជាតិប៊ូស្រា ខេត្តមណ្ឌលគិរី
១៦. រមណីយដ្ឋានទេសចរណ៍ SKY LAND ខេត្តកណ្តាល
១៧. រមណីយដ្ឋានទេសចរណ៍ ម៉េមូរីយ៉ាផាឡេស ខេត្តប៉ៃលិន
១៨. រមណីយដ្ឋានទេសចរណ៍ វត្តភ្នំ រាជធានីភ្នំពេញ
១៩. រមណីយដ្ឋានទេសចរណ៍ អូរមីស ខេត្តមណ្ឌលគិរី
២០. រមណីយដ្ឋានទេសចរណ៍ ទឹកធ្លាក់ច្រកល្អៀង ខេត្តពោធិសាត់
២១. រមណីយដ្ឋានទេសចរណ៍ សួនស្នេហ៍ជនបទ ខេត្តបន្ទាយមានជ័យ
២២. រមណីយដ្ឋានទេសចរណ៍ គិរីរម្យ ខេត្តកំពង់ស្ពឺ
២៣. រមណីយដ្ឋានទេសចរណ៍ សារ៉េតរីសត ខេត្តកោះកុង
២៤. រមណីយដ្ឋានទេសចរណ៍ ផ្ទះតាម៉ុក ខេត្តឧត្តរមានជ័យ
២៥. សហគមន៍ទេសចរណ៍ ទឹកធ្លាក់កាចាញ ខេត្តរតនគិរី
២៦. រមណីយដ្ឋានទេសចរណ៍ អូស៊ិនឡែរ ខេត្តរតនគិរី
ដោយឡែក សម្រាប់បេក្ខភាពជាសហគមន៍ទេសចរណ៍គំរូ ក្នុងចំណោមសហគមន៍បេក្ខភាពទាំង ២៧ មានសហគមន៍ចំនួន ១៥ ដែលបានជាប់ជ័យលាភីជាសហគមន៍ទេសចរណ៍គំរូសម្រាប់ឆ្នាំ២០១៨ រួមមាន៖
១. សហគមន៍អេកូទេសចរណ៍ ជីផាត់ ខេត្តកោះកុង
២. សហគមន៍តំបន់ទេសចរណ៍ធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
៣. សហគមន៍ទេសចរណ៍ កំពង់ភ្លុក ខេត្តសៀមរាប
៤. សហគមន៍ទេសចរណ៍ កោះទ្រង់ ខេត្តក្រចេះ
៥. សហគមន៍ទេសចរណ៍ បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
៦. សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង
៧. សហគមន៍ទេសចរណ៍ ពាមក្រសោប ខេត្តកោះកុង
៨. សហគមន៍ទេសចរណ៍ រុនតាឯក ខេត្តសៀមរាប
៩. សហគមន៍ទេសចរណ៍ កំពង់ឃ្លាំង ខេត្តសៀមរាប
១០. សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ខេត្តព្រះវិហារ
១១. សហគមន៍ទេសចរណ៍ ត្រាវកុដ្ឋ ខេត្តសៀមរាប
១២. សហគមន៍ទេសចរណ៍ ត្រពាំងសង្កែ ខេត្តកំពត
១៣. សហគមន៍ទេសចរណ៍ ព្រែកត្នោត ខេត្តកំពត
១៤. សហគមន៍ទេសចរណ៍ បូរីអូស្វាយ ខេត្តស្ទឹងត្រែង
១៥. សហគមន៍ទេសចរណ៍ កោះទន្សាយ ខេត្តកែប
គួរបញ្ជាក់ថា ចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូ មានគោលបំណងជំរុញការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយនិរន្តរភាព តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកឯកជន និងសាធារណៈ និងបង្កើននូវប្រសិទ្ធភាពក្នុងការអភិវឌ្ឍ និងគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជាឱ្យមាននិរន្តរភាព គុណភាព និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងប្រកបដោយនវានុវត្តន៍ភាព (Creative and Innovative) ដែលក្លាយជាផលិតផលទេសចរណ៍ ប្រកបដោយភាពទាក់ទាញខ្ពស់៕