ក្រសួង​ទេសចរណ៍បាន​ណែនាំ​អោយម្ចាស់​អាជីវកម្ម​ដ្ឋាន​ទេសរណ៍​ទាំង​អស់​​ត្រូវសរសេរអក្សរខ្មែរធំៗលើស្លាកយីហោនិងគោរពគោលការណ៍៤ចំណុចនេះដាច់ខាត

0
1060

តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មីនា នេះ​ បាន​ណែនាំ​ប្រតិបត្តិករ​ទេសចរណ៍​​ដែល​ជា​ម្ចាស់​អាជីវកម្ម​ដ្ឋាន​ទេសរណ៍​ទាំង​អស់​​ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ចំពោះ​ការ​លើក​ស្លាក​យីហោ ជា​ភាសា​ខ្មែរ និង​គោរព​គោលការណ៍​ទាំង​៤​ចំណុច​ដូច​ខាង​ក្រោម​នេះ៖

១. ត្រូវ​ដាក់​តាំង​ស្លាក​យីហោ​ជា​អក្សរ​ខ្មែរ​នៅ​ខាង​លើ

២. ស្លាក​យីហោ​អាជីវកម្មដ្ឋាន​ទេសចរណ៍​ត្រូវ​សរសេរ​អក្សរ​អង់គ្លេស​បន្ទាប់​ពី​អក្សរ​ខ្មែរ​នៅ​​ផ្នែក​ខាង​ក្រោម និង​ត្រូវ​មាន​ទំហំ​អក្សរ​មួយ​ភាគ​ពីរ (១/២) នៃ​ទំហំ​អក្សរ​ខ្មែរ

៣. ប្រសិន​បើ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​មាន​បំណង​ប្រើប្រាស់​អក្សរ​បរទេស​ទី​៣ អាច​ដាក់​បាន​នៅ​ផ្នែក​ខាង​ ក្រោម​បន្ទាប់​ទៀត ដោយ​មាន​ទំហំ​អក្សរ​មួយ​ភាគ​ពីរ (១/២) នៃ​ទំហំ​អក្សរ​ខ្មែរ​ដែរ

៤. ខ្លឹមសារ​ដូច​បាន​ណែនាំ​ខាង​លើ នឹង​ត្រូវ​អនុវត្ត​ជា​កាតព្វកិច្ច​ចំពោះ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំង​អស់ និង​ជា​លក្ខខណ្ឌ​ក្នុង​ការ​ផ្ដល់​អាជ្ញាបណ្ណ​ទេសចរណ៍៕