ភ្នំពេញ៖ ជាថ្មីម្ដងទៀត ក្រសួងទេសចរណ៍ សូមអំពាវនាវដល់មហាជន ពិសេសយុវជនសូមចូលរួមក្នុងចលនាប្រឡងប្រណាំង វីដេអូ (Video Contest) អំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រោមប្រធានបទ «កំណប់សហគមន៍ ជំរំទេសចរណ៍» រដូវកាលទី២ ដើម្បីជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ជាតិទៅកាន់ទីផ្សារទេសចរណ៍ឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ចលនាប្រឡងប្រណាំងនេះ នឹងចាប់ផ្ដើមនាខែមេសាដល់ខែមិថុនា ចំណែកឯការចំណាយស្នាក់នៅ ម្ហូបអាហារ និងធ្វើដំណើរ គឺក្រសួងទេសចរណ៍រ៉ាប់រង។
ការរៀបចំការប្រឡងប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញកាលចូលរួមរបស់សាធារណជន ជាពិសេសយុវជន ក្នុងការផ្សព្វផ្សាយសក្តានុពលសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា បណ្ដុះគំនិតស្រលាញ់ជាតិមាតុភូមិ និងឆ្លុះបញ្ចាំងពីប្រសិទ្ធភាពយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ តាមរយៈការបញ្ចូលសកម្មភាព ទេសចរណ៍។
សូមទស្សនាវីដេអូខ្លីរបស់ក្រសួងទេសចរណ៍ដូចខាងក្រោម៖
ក្រសួងទេសចរណ៍អំពាវនាវឲ្យ យុវជនចូលរួមប្រឡងថតវីដេអូ ទេសចរណ៍លើកទី២ឲ្យបានច្រើន សាងស្នាដៃជួយផ្សព្វផ្សាយពី ទេសចរណ៍ជាតិ (Video inside)(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត ក្រសួងទេសចរណ៍ សូមអំពាវនាវដល់មហាជន ពិសេសយុវជនសូមចូលរួមក្នុងចលនាប្រឡងប្រណាំង វីដេអូ (Video Contest) អំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រោមប្រធានបទ «កំណប់សហគមន៍ ជំរំទេសចរណ៍» រដូវកាលទី២ ដើម្បីជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ជាតិទៅកាន់ទីផ្សារទេសចរណ៍ឲ្យកាន់តែខ្លាំងក្លាថែមទៀត។ចលនាប្រឡងប្រណាំងនេះ នឹងចាប់ផ្ដើមនាខែមេសាដល់ខែមិថុនា ចំណែកឯការចំណាយស្នាក់នៅ ម្ហូបអាហារ និងធ្វើដំណើរ គឺក្រសួងទេសចរណ៍រ៉ាប់រង។ការរៀបចំការប្រឡងប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញកាលចូលរួមរបស់សាធារណជន ជាពិសេសយុវជន ក្នុងការផ្សព្វផ្សាយសក្តានុពលសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា បណ្ដុះគំនិតស្រលាញ់ជាតិមាតុភូមិ និងឆ្លុះបញ្ចាំងពីប្រសិទ្ធភាពយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ តាមរយៈការបញ្ចូលសកម្មភាព ទេសចរណ៍។សូមទស្សនាវីដេអូខ្លីរបស់ក្រសួង ទេសចរណ៍ដូចខាងក្រោម៖
Gepostet von ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia am Dienstag, 23. April 2019