ក្រសួងសាធារណការ និងដឹងជញ្ជូននៅថ្ងៃនេះបានចេញផ្សាយវីដេអូខ្លីមួយស្តីពីការចុះបញ្ជីរថយន្តតាមប្រព័ន្ធOnline ដោយថាវិធីនេះជួយឲ្យសាធារណជនបានទទួលសេវាសាធារណៈក្នុងរយៈពេលខ្លី និងមិនចំណាយថ្លៃសេវាក្រៅ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃនេះ ក្រសួងបានផ្សាយវីដេអូរយៈពេល៦នាទីស្តីពីរបៀបចុះបញ្ជីរថយន្តតាមOnline។ បើតាមក្រសួង តាមរយៈកម្មវិធីនេះ សាធារណជនអាចជ្រើសរើសលេខពិសេស ទំហំផ្លាកលេខ ដាក់ពាក្យចុះបញ្ជី កំណត់ពេលធ្វើឈៀករថយន្ត និងបង់ថ្លៃសេវាដោយខ្លួនឯងបាន។
ក្រសួងសរសេរទៀតថាៈ «អនុវត្តតាមការណែនាំក្នុងវីដេអូនេះ សាធារណជន នឹងអាចទទួលបាន សេវាសាធារណៈ ក្នុងរយៈពេលខ្លី គ្មានចំណាយក្រៅផ្លូវការ និងមិនមានភាពស្មុគស្មាញ ពីគ្រប់ពេលវេលា និងគ្រប់ទីកន្លែង»។
ដើម្បីចូលទៅកាន់កម្មវិធីនេះសាធារណជនត្រូវចូលទៅកាន់គេហទំព័រ https://vehicle.mpwt.gov.kh រូចបង្កើតគណនីយផ្ទាល់ខ្លួនមួយ មុននឹងអាចស្នើសុំចុះបញ្ជីបាន។ ក្រោយពីបង្កើតបានហើយ សាធារណជនគ្រាន់តែបំពេញព័ត៌មានពាក់ព័ន្ធទៅតាមការតម្រូវរបស់ក្រសួងជាការស្រេច។
ចូលទស្សនាព័ត៌មានលម្អិត៖
វីដេអូ៖ វិធីចុះបញ្ជីរថយន្ត ONLINE https://vehicle.mpwt.gov.kh
ចង់ដឹងពីវិធីចុះបញ្ជីរថយន្ត ONLINE ទេ? វីដេអូនេះនឹងបង្ហាញលោកអ្នកអំពីវិធី៖ – ជ្រើសរើសលេខពិសេស – ជ្រើសរើសទំហំផ្លាកលេខ – ដាក់ពាក្យស្នើសុំចុះបញ្ជី និងឯកសារភ្ជាប់ – ណាត់កាលវិភាគឆៀករថយន្ត – និងទូទាត់ប្រាក់សេវាដោយខ្លួនឯងអនុវត្តតាមការណែនាំក្នុងវីដេអូនេះ សាធារណជន នឹងអាចទទួលបាន សេវាសាធារណៈ ក្នុងរយៈពេលខ្លី គ្មានចំណាយក្រៅផ្លូវការ និងមិនមានភាពស្មុគស្មាញ ពីគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។សម្រាប់ប្រឹក្សាយោបល់បន្ថែម លើការដាក់ពាក្យ សូមទំនាក់ទំនង៖ – 085 92 90 90 – 015 92 90 90 – 067 92 90 90ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ចីរថយន្ត Online សូមចូលទៅកាន់: https://vehicle.mpwt.gov.khសូមចែករំលែកវីដេអូនេះជាមួយ មិត្តភ័ក្ត្រដើម្បី អោយពួគាត់បានដឹង វិធីចុះបញ្ជីរថយន្តដ៏មានភាពងាយស្រួលនេះ។
Posted by ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT on Wednesday, 21 February 2018