យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៧ កុម្ភៈនេះបានឲ្យដឹងថាក្នុងយុទ្ធសា ស្ត្រជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់ និងចូលរួម ប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ “យុទ្ធនាការទិញផលិតផលខ្មែរ” ក្នុងឱកាសបុណ្យទន្លេឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០ ១៩ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតីមហាជនទូទៅឲ្យងាកមកគាំទ្រ និងប្រើប្រាស់ ផលិត ផលក្នុងស្រុកឲ្យបានច្រើនជាអតិបរិមា។ក្រសួងពាណិជ្ជកម្មនឹងប្រមូលកៀរគរផលិតផលខ្មែរមានគុណភាពខ្ពស់មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោម តាមស្តង់ដារផលិតកម្មពីគ្រប់ទិសទី នៅទូទាំងប្រទេស មកដាក់តាំងបង្ហាញ និងស្វែងរកដៃគូយក ទៅលក់បន្ត៕