មន្រ្ដីក្សេត្រសាស្រ្ដ ចុះពិនិត្យផ្ទៃដីដាំដំណាំពោតក្រហម នៅភូមិ១ ដែលទទួលរងផលប៉ះពាល់ដោយសារដង្កូវស៊ីរូងដើម និងស្លឹក

0
2812

ថ្ងៃសុក្រ ៧ រោចខែ ចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ មន្រ្តីការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្មប៉ៃលិនមានលោក ផុន មិថុនា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងលោក សាន ហុកលីម មន្រ្ដីការិយាល័យក្សេត្រសាស្រ្ដ បានចុះពិនិត្យផ្ទៃដីដាំដុះដំណាំពោតក្រហម នៅភូមិទឹកផុស ដែលទទួលរងផលប៉ះពាល់ដោយសារដង្កូវស៊ីរូងដើម និងស្លឹក។

តាមការសាកសួរលោក មេភូមិទឹកផុស និងការចុះពិនិត្យផ្ទាល់ជាមួយកសិករនៅតាមចំការឃើញថា ផ្ទៃដីចំនួន ៣០០ ហិកតា របស់កសិករចំនួន ១៥០គ្រួសារ បានទទួលរងនូវការបំផ្លាញពីពពួកដង្កូវស៊ីរូងដើម និងស្លឹក ចំពោះការបំផ្លាញនេះមានប្រមាណជា ១០ % នៃផ្ទៃដី ៣០០ ហិកតា ។ ដោយឡែកនៅភូមិពេជ្រគិរី ក៏ទទួលរងនូវការបំផ្លាញពីពពួកដង្កូវទាំងនេះដូចគ្នាដែរ តែលោកមេភូមិគាត់មិនបានឲ្យទិន្នន័យផលប៉ះពាល់ជាក់លាក់ទេ