អភិបាលខេត្ដព្រះសីហនុនឹង​បង្កើត​​សួនច្បារថ្មី​៤កន្លែង​ និង​សុំ​ឲ្យ​យុវជន​ជំនាញ​ស្ថាបត្យករ​ជួយ​ផ្ដល់​គំនិត​

0
1331

ព្រះសីហនុ៖ លោក យន្ដ មីន អភិបាល​ខេត្ដ​ព្រះសីហនុ កាល​ពីម្សិល​មិញ បាន​សរសេរ​នៅលើ​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកថា ថ្ងៃអនគត​លោក​មានបំណង​រៀបចំ​សួន​ច្បារ​ចំនួន ៤កន្លែង គឺ​នៅ​ទីតាំង សួនកូនសោរនៅក្បែរវិមានឯករាជ្យ សួនច្បារនៅក្បែរអតីតមហោស្រព សួនច្បារកន្ទុយនាគ និងសួនកុមារនៅឆ្នេរអូរឈើទាល។

លោក​អភិបាល​ខេត្ដ​បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា ៖«នៅពេលខាង​មុខឆាប់ៗនេះខ្ញុំ​មានបំណង​ចង់​រៀប​ចំសួនច្បារ៤កន្លែងក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ»។

សួនទាំង​៤នោះរួមមាន​៖

-ទីតាំងទី១ គឺ សួនកូនសោរនៅក្បែរវិមានឯករាជ្យ សង្កាត់លេខ៣ ក្រុង-ព្រះសីហនុ។
-ទីតាំងទី២ គឺ សួនច្បារនៅក្បែរអតីតមហោស្រព សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ដោយរដ្ឋបាលខេត្តនឹងរៀបចំឲ្យផ្លាស់ប្តូរចំណតរថយន្តបច្ចុប្បន្នទៅចំណតរថយន្តថ្មី នៅភូមិ១ (ក្បាលឆាយ) សង្កាត់លេខ១ ក្រុងព្រះសីហនុវិញ។
-ទីតាំងទី៣ គឺ សួនច្បារកន្ទុយនាគ នៅសង្កាត់លេខ៤ ក្រង-ខេត្តព្រះសីហនុ។
-ទីតាំងទី៤ គឺ សួនកុមារនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ កែលំអឲ្យទៅជាសួនកុមារថ្មី និងបន្ថែមឧបករណ៍ សម្រាប់ចៅៗ តូចៗលេងកំសាន្ត។

លោកអភិបាល​ឲ្យ​ដឹងថា នៅក្នុងសួនច្បារនីមួយៗ គ្រោងនឹងរៀបចំឲ្យមាន ឧបករណ៍សម្រាប់បងប្អូន ហាត់​ប្រាណ បំប៉នសុខភាព បន្ថយភាពតានតឹង ភាពហត់នឿយ និងបន្ថែម
តើ​បង​ប្អូនប្រជាពលរដ្ឋមានយោបល់យ៉ាងណាដែរ ចំពោះការរៀបចំនេះ? មានក្មួយៗ ស្ថាបត្យករ​មានចំណាប់អារម្មណ៍​ក្នុងការជួយក្នុងគំរោងទាំងនេះដែរទេ?