ស្ថានទូត​បារាំង ប្រចាំ​នៅ​​កម្ពុជា នឹង​ដាក់​តាំង​បង្ហាញ​ស្នាដៃ​ប្លែកៗ ដែលកម្រ​បាន​ឃើញ​ក្នុង​ខែមីនា​នេះ!

0
936
រូបភាព៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា

រាជធានីភ្នំពេញ ៖ ស្ថានទូត​បារាំង ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់​សិល្បករ​នូវ​សិល្បៈ​សហ​សម័យ​ប្លែកៗ ជូន​សាធារណជន បាន​ចូលរួម​ទស្សនា នា​ថ្ងៃ​សៅរ៍ និង​អាទិត្យ ទី​២៤ និង ២៥ ខែ​មីនា ឆ្នាំ​២០១៨ ខាងមុខ​នេះ។

តាម​ការ​ឆ្លើយ​តប​របស់​ទំព័រ​ហ្វេសប៊ុក​​ស្ថានទូត​បារាំង បាន​ឲ្យដឹង​ថា ការ​តាំង​បង្ហាញ​នេះ​នឹង​ត្រូវ​បើក​ឲ្យ​ចូល​ទស្សនា ព្រឹក​ចាប់​ពី​ម៉ោង៨ ដល់​ម៉ោង១២ និង​ចាប់ពី​ម៉ោង ៣ រសៀល​ដល់​ម៉ោង ៦​ល្ងាច។

ការ​តាំង​បង្ហាញ​ខាងលើ​ ដែល​មាន​ឈ្មោះ​ថា «ដំណើរ​ត្រាច់​ចរ​សិល្បៈ» នៅ​ក្នុង​ឧទ្យាន​ស្ថាន​ទូត​បារាំង ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​មាន​ការ​ចូលរួម​ពី​សិល្បករ​កម្ពុជា ចំនួន៧រូប ដែល​នឹង​ដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ស្ថាន​ទូត​បារាំង បាន​ផ្ដួចផ្ដើម​រៀបចំ​កម្មវិធី​នេះ​ឡើង នៅ​កម្ពុជា​៕

ប្រភព : ខ្លីៗ