
ភ្នំពេញ៖ មធ្យោបាយធ្វើដំណើរតាមផ្លូវទឹកដំបូងបង្អស់នៅកម្ពុជា ពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នឹងចាប់ផ្ដើមដំណើរការជាផ្លួវការនៅមុនចូលឆ្នាំខ្មែរខាងមុខនេះហើយ។
ក្នុងកិច្ចប្រជុំជាមួយមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៅក្រសួងសាធារណការ ដឹកនាំដោយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីម្សិលមិញនេះបានឲ្យដឹងថា នាវាដឹកអ្នកដំណើរពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ មានចម្ងាយសរុប ២៥គីឡូម៉ែត្រ និងត្រូវចំណាយពេលធ្វើដំណើរប្រមាណ៣៥នាទី។
ការដាក់ឲ្យដំណើរការនាវាដឹកអ្នកដំណើរនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់អ្នកដំណើរចេញ-ចូល និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ៕