ក្រសួងសាធារណការ បានគូសបញ្ជាក់ពី នាវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ព្រែកព្នៅ-តាខ្មៅ ដែលគ្រោងដាក់ដំណើរការនាពេលឆាប់ៗខាងមុខនេះ បានសម្រេច៩៥%ហើយ គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។
ខាងក្រោមនេះ គឺជានាវាដឹកអ្នកដំណើរសាធារណៈដំបូងបង្អស់នៅភ្នំពេញ៖
គួរបញ្ជាក់ថា កំពង់ផែនាវាដឹកជញ្ជូនអ្នកដំណើរ ស្ថិតនៅទីលានប្រជាធិបតេយ្យថ្មី នៅឃ្លាំងសាំងឫស្សីកែវ។ កាណូតថ្មី មានចំណុះ ផ្ទុកអ្នកដំណើរ ៤៨នាក់ ដោយបំពាក់ម៉ាស៊ីនត្រជាក់។ រីឯកាណូតចាស់របស់ក្រសួង អាចផ្ទុកមនុស្ស ៦០ នាក់ ក្នុង ១គ្រឿង៕