ជំរឿនសត្វក្រៀល ២០១៨-១៩ រកឃើញសត្វក្រៀលជាង ១០០ក្បាល

0
812
The first crushed cranes for 2018-19 have found more than 100 cranes

កាលពីថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីងបានធ្វើការជំរឿនសត្វក្រៀលលើកទីមួយសម្រាប់ឆ្នាំ ២០១៨-២០១៩ (ការរាប់នឹងបន្តធ្វើរហូតដល់ខែឧសភា ឆ្នាំ២០១៩) ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

-តំបន់ការពារទេសភាពបឹងព្រែកល្ពៅ៖ សត្វក្រៀលចំនួន ១០០ក្បាល ត្រូវបានកត់ត្រា ដែលក្នុងនេះ មានក្រៀលជំទង់ (កូន) ចំនួន ១៥ ក្បាល ។
-តំបន់ការពារទេសភាពអន្លង់ព្រីង៖ សត្វក្រៀលចំនួន ២ក្បាល ត្រូវបានកត់ត្រា ។

គួរបញ្ញាក់ថា៖ ការជំរឿនសត្វក្រៀល គឺត្រូវបានធ្វើឡើងជារាល់រដ្ដូវកាលចាប់ពីខែធ្នូ ដល់ខែឧសភា ជារាងរាល់ឆ្នាំ ដោយកំណត់យកពីរថ្ងៃចុងក្រោយនៃខែនីមួយ។

“ចូលរួមទាំងអស់គ្នាដើម្បីការពារសត្វក្រៀល និងតំបន់ដីសើមរបស់យើងដើម្បីសហគមន៏យើង”!

គួររំលឹកថា គម្រោងអភិរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីងសហការអនុវត្តដោយអង្គការ BirdLife WWT NatureLife និងក្រសួងបរិស្ថាន ។

Text and Photos: Ly Samphors/ BirdLife Cambodia