​តោះទៅមើលតំបន់ទេសចរណ៍សំខាន់ៗក្នុង​ខេត្ដ​កំពត

0
1960

ខេត្ដកំពត ជា​ខេត្ត​លំដាប់​លេខ​បី​របស់​ប្រទេស​កម្ពុជា​ដែល​មាន​ឆ្នេរ​សមុទ្រ​វែង​ជាង​គេ ហើយ​មាន​ព្រំ​ប្រទល់​ខាង​កើត​ជាប់​ប្រទេស​វៀតណាម​រហូត​ដល់​ខាង​ត្បូង​ជាប់​ឈូង​សមុទ្រ​សៀម។

ខេត្ត​នេះ​មាន​ស្ថាបត្យកម្ម​បន្សល់​ពី​អាណានិគម​គួរ​អោយ​ចាប់​អារម្មណ៍ ការទាក់ទាញ​ពី​ទេសភាព​ធម្មជាតិ និង​វាល​ជនបទ​ដ៏​ស្រស់ស្អាត​ដែល​ធ្វើ​អោយ​ខេត្ត​នេះ​ជា​ខេត្ត​ដែល​គេ​ចូលចិត្ត​ទៅ​ទស្សនា​បំផុត​ ពី​ប្រជាជន​ក្នុង​ប្រទេស ជនបរទេស និង​ថ្មីៗ​នេះ​ក៏​មាន​ទេសចរ​ផង​ដែរ។

ខេត្ដ​កំពត​ ​មាន​បរិយាកាស​ស្ងប់​ស្ងាត់ និង​ទាក់ទាញ ជា​ទីក្រុង​តូច​ដែល​ងាយ​ស្រួល​នឹង​ចូលចិត្ត ទេសចរ​ជា​ច្រើន​ដែល​ស្នាក់​នៅ​ក្នុង​ខេត្ត​នេះ​សម្រាក​តាម​មាត់​ស្ទឹង​ ដែល​គេ​អាច​ហែល​ទឹក​ដែល​ពោរ​ពេញ​ដោយ​ភាព​ត្រជាក់ ឬ​អាច​ជិះ​ទូក​លេង​ក្នុង​ស្ទឹង។

កំពតមាន​អ្វី​ច្រើន​ជាង​ទីក្រុង​មាត់​ស្ទឹង​សម្រាប់​សម្រាក។ ខេត្ត​នេះ​មាន​ទី​កន្លែង​អស្ចារ្យ​បែប​ប្រវត្តិ​សាស្រ្ត​និង​ធម្មជាតិ​ជា​ច្រើន​ដែល​អាច​ទៅ​ទស្សនា​បាន​ និង​បម្រើ​ជា​ច្រក​ចូល​ឆ្ពោះ​ទៅ​កាន់ ឧទ្យាន​ជាតិ​បូកគោ, ឆ្នេរសមុទ្រកែប,ទឹកឈូ ​ដែល​មាន​ទឹក​ហូរ​ខ្លាំង​និង​ស្រស់​ស្អាត និង​កន្លែង​គួរ​អោយ​​ទាក់​ទាញ​​ផ្សេង​ទៀត​នៅ​ភាគ​និរតី​ប្រទេស​កម្ពុជា។

ឧទ្យាន​ជាតិ​បូកគោ​មាន​ប្រជាប្រិយ​ខ្លាំង​ដោយ​សារ​មាន​អាកាសធាតុ​ត្រជាក់​តំបន់​ភ្នំ និង​ជា​កន្លែង​ដែល​គេ​ចូលចិត្ត​ទៅ​លេង​ពេញ​មួយ​ឆ្នាំ​ក្នុង​ចំណោម​ប្រជាជន​ក្នុង​ប្រទេស​ក៏​ដូចជា​ជនបរទេស។ ទេស​ភាព​​​នៅ​លើ​កំពូល​ភ្នំ​មាន​ការទាក់ទាញ​បំផុត ជា​ពិសេស​នៅ​ពេល​ព្រឹក​នៅ​ពេល​ដែល​គេ​អាច​ប៉ះ​ពពក និង​​មាន​កម្លាំង​ពី​ខ្យល់​អាកាស​តំបន់​ភ្នំ។

ការ​ទាក់ទាញ​ផ្សេង​ទៀត​បូក​រួម​ទាំង​ទឹក​ជ្រោះ ពពកវិល ដែល​ទឹក​ធ្លាក់​យ៉ាង​ខ្លាំង​ផ្ដល់​នូវ​ភាព​ត្រជាក់​និង​ស្រស់​ស្រាយ​ដល់​ទឹក​ដែល​អាច​មុជ​បាន។ ឆ្លង​កាត់​ផ្លូវ​មិន​ឆ្ងាយ​ប៉ុន្មាន តំបន់ ទឹកឈូ ក៏​ជា​កន្លែង​ទាក់​ទាញ​ទេសចរ​ដ៏​មាន​ប្រជាប្រិយ​មួយ​ទៀត​ដែរ។ រមណីយដ្ឋាន​ព្រែកអំប៉ាល់ រម្មណីយដ្ឋាន​កំពង់​ត្រាច​ និង​តំបន់​អភិរក្ស​បក្សី​អន្លង់​ព្រីង ក៏​ធ្វើ​អោយ​ទេសចរ​ឈប់​ទស្សនា​នៅ​កំពត​ដែរ។

ខាងក្រោម​នេះ ជា​តំបន់រម្មណីយដ្ឋាន​ពេញនិយម​មួយចំនួន​ដែល​ភ្ញៀវទេសចរ​តែង​តែ​ទៅទស្សនា​មិន​ដាច់​គ្រប់​រដូវកាល​បុណ្យទាននានា​។

១.ភ្នំ​បូកគោ​

ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋាន​នេះ​បាន​កសាងឡើង​ដោយ​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។ ភ្នំ​បូកគោ​គឺជា​កន្លែង​កម្សាន្ត​សម្រាប់​ពួក​អាណានិគម​បារាំង ដែល​ត្រូវ​ការផ្លាស់ប្តូរ​បរិយាកាស​ពី​តំបន់​វាលទំនាប​ទៅ​តំបន់​ភ្នំ​ក្បែរ​ មាត់សមុទ្រ​។​

២.ទឹកឈូ

កាត់​តាម​ដងស្ទឹង​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពត និង​បត់​ស្តាំ​តាម​ផ្លូវ​មួយ​ដែល​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ លោក អ្នក នឹង​ប្រទះ​ភ្នែក​ឃើញ​ផ្លូវទឹក​មួយ​គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ជាខ្លាំង​។ ទី​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​​រមណីយដ្ឋាន​ទឹកឈូ​។

រមណីយដ្ឋាន​ទឹកឈូ​នេះ មាន​ទឹក​ដ៏​ត្រជាក់​និង​ថ្លា​ដូច​កញ្ចក់​។ នៅ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះ មាន​ហាង​លក់​អាហារ​ច្រើន​កន្លែង ដោយ​មាន​លក់​ចាប់ពី​ផ្លែឈើ រហូត​ដល់​មាន់​ខ្វៃ​និង​ត្រី​អណ្តែង​អាំង​ជាដើម​។

៣.ចម្ការ​ធុរេន​

ក្រោយ​ពី​កម្សាន្ត​រីករាយ​នៅ​ឯ​ទឹកឈូ​ រួចហើយ សូម​លោក​អ្នក​កុំ​ភ្លេច​ទៅកាន់​ចម្ការ​ធុរេន ដើម្បី​ភ្លក់​រសជាតិ​ធុរេន​កំពត​ឲ្យសោះ​។ ធុរេ​ន​កំពត​ល្បីល្បាញ​ទូទាំងប្រទេស​ថា​មាន​រសជាតិ​ផ្អែម​ត្រជាក់ចិត្ត​។ ធុរេ​ន​កំពត​ត្រូវបាន​គេ​ស្គាល់​ថា​មានឱជារស​ឆ្ងាញ់​ជាង​ធុរេន​ថៃ និង​មាន​តម្លៃ​ថោក​សមរម្យ​ទៀតផង​។​អ្នកទេសចរ​ដែល​មក​ទស្សនា​រមណីយដ្ឋាន​នានា ​នៅ​ខេត្ត​កំពត តែងតែ​ឈានចូល​ភ្លក់​រសជាតិ​ធុរេន​ខ្មែរ និង​ទិញ​យក​ទៅ​ផ្ញើ​បងប្អូន​។ ជាងនេះទៅទៀត ពួកគេ​ក៏​បាន​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​ធុរេន​ដ៏​សែន​ឈ្ងុយឆ្ងាញ់​នេះ​។

៤.រមណីយដ្ឋាន​ព្រែក​ត្នោត​

 

​រមណីយដ្ឋាន​ជីវចម្រុះ​ព្រែក​ត្នោត​មាន​ទីតាំង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ឧទ្យាន​ជាតិ​បូកគោ​។ រមណី​យ​ដ្ឋាន​​នេះមាន​ការទាក់ទាញ​ចាប់អារម្មណ៍​ពី​ក្នុង​តំបន់​និង​ពិភពលោក ចំពោះ​ជីវចម្រុះ​ដូចជា​​    ​ព​ពួ​ក​​​​ សត្វ​​​កម្រ​និង​ពពួកសត្វ​ជិត​ផុត​ពូជ​ជាដើម​។

រមណីយដ្ឋាន​ទេសចរណ៍​នេះ មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ប៉ែក​ខាងលិច​ក្រុង​កំពត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ និង​មាន​ចម្ងាយ​ប្រមាណ​៩០​​គី​ឡូ​ម៉ែត្រ​​ប៉ែក​ខាងកើត​ខេត្ត​ព្រះសីហនុ (​ផ្លូវ​ជាតិ​លេខ​៤)​។

អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​(SCW) អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ឧទ្យាន​ជាតិ​បូកគោ បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​​តំបន់​ទេស​ចរណ៍​ជីវចម្រុះ​របស់​សហគម​ន៍​នេះ​។រមណីយដ្ឋាន​ទេសចរណ៍​នេះ បាន​បើក​ឲ្យ​ដំណើរការ​ដោយ​ប្រជាជន​មូលដ្ឋាន ហើយ​ចំណូល​ដែល​ទទួលបាន​មក​ពី​ភ្ញៀវ​ទេសចរណ៍អាច​ជួយ​​​លើក​​​​​​​កម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ​។

៥.កំពង់ត្រាច

កំពង់ត្រាច ដែល​មាន​ទីតាំង​ស្ថិតនៅ​ខេត្ត​កំពត គឺជា​តំបន់​ទេសចរណ៍​មួយ​។ តំបន់​ទេសចរណ៍​នេះ គឺជា​ស្រុក​មួយ​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​។ នៅ​ពេល​លោក​អ្នកធ្វើដំណើរ​ពី​ខេត្ត​កំពត​ទៅ​ស្រុក​កំពង់ត្រាច លោក​អ្នកនឹង​បានឃើញ​ជនបទ​ស្រុក​ស្រែចម្ការ ដែល​មាន​ទេសភាព​គួរ​ជាទី​ពិចពិល​រមិលមើល​។

រមណីយដ្ឋាន​នេះ​ក៏​សម្បូណ៌​ដោយ​ប្រវត្តិ​ជាច្រើន​ផងដែរ​។ មាន​ផ្លូវ​មួយ​ខ្សែ​កាត់​តាម​តំបន់ភ្នំ​វ​ល្លិ៍ ដែល​ជា​អតីត​តំបន់​ខ្មែរក្រហម​។ កាលពី​ឆ្នាំ​១៩៩៤ មាន​ជន​បរទេស​មួយ​ចំនួន ត្រូវបាន​ពួក​ខែ្មរ​ក្រហម​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​នៅ​តំបន់​នេះ​ផង​ដែរ​។

​៦.ភ្នំ​ឆ្នោរ​

​ពេល​លោក​អ្នកដើរ​កម្សាន្ត​នៅ​ខេត្ត​កំពតកុំ​ភ្លេច​ទៅលេង​នៅ​រមណីយដ្ឋាន​ភ្នំ​ឆ្នោរ​។       រមណីយដ្ឋាន​នេះ ​មាន​គុហារ​មួយ ដែល​បាន​បន្សល់ទុក​នូវ​កម្ទេច​កម្ទី​បាក់បែក ជា​ភស្តុតាង​សម្រាប់​​​បង្ហាញ​ថា​ ទី​នេះ​​ធ្លាប់​ជា​តំបន់​បេតិក​ភ័ណ្ឌ​ប្រវត្តិសាស្ត្រ​នៃក្រុង​កំពត​។

៧.ភ្នំ​សេ​ដា​អន

ក្នុងចំណោម​រមណីយដ្ឋាន​ទេសចរណ៍​សំខាន់ៗ​នៅ​ក្រុង​កំពត ភ្នំ​សេ​ដា​អន​ក៏​ជា​កន្លែង​ដែល​ទាក់ទាញ​អ្នក​ចូលចិត្ត​ដើរ​កម្សាន្ត​មួយ​ដែរ​។​កំពត​ដែល​គួរ​ឲ្យចាប់ចិត្ត គឺជា​ក្រុង​មាត់សមុទ្រ​មួយ​ស្ថិតនៅ​ប៉ែក​និរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដោយ​មាន​ផ្ទៃក្រឡា​ប្រមាណ​ ៤.៨៧៨​គីឡូម៉ែត្រ​ការ៉េ និង​មាន​ចម្ងាយ​ ១៤៨​គីឡូម៉ែត្រ ​ពី​រាជធានី​ភ្នំ​ពេញ​​​ ក្រុង​កំពត​បាន​ស្រូបយក​អ្នកទេសច​រណ៍​ជាច្រើន​ចូល​មក​ទស្សនា​រមណីយដ្ឋាន​ នានា ដែល​មាន​នៅក្នុង​ក្រុង​នេះ​។

ជាងនេះទៅទៀត ក្រុង​នេះ​មាន​ប្រជាជន​រស់នៅ​ចំនួន​៥២៧.៩០៤​នាក់ ហើយ​ក៏​មាន​បេ​តិ​កភ័​ណ្ឌ​របស់​វៀតណា​ម និង​ចិន​នៅ​ទីនេះ​ផង​ដែរ​។​

៨.គុហា​កំពត​

​នៅពេល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ក្រុង​កំពត លោកអ្នក​ត្រូវ​ដឹងថា មាន​រមណីយដ្ឋាន​ទេសចរណ៍​ជា ច្រើន​​កន្លែង​នៅក្នុង និង​នៅ​ក្បែរ​ទីនោះ​។​គុហា​កំពត គឺជា​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ដ៏​ទាក់​ទាញ​​។ គុហារ​នេះ​មិនមាន​អ្វី​ក្រៅ​ពី​ស្រទាប់​ថ្ម​កំបោរ ដែល​លោកអ្នក​អាច​មើលឃើញ​ស្នាមភ្លោះ​រវាង​ក្រុង​កំពត​និង​កែប​ឡើយ​៕