អាងទឹកត្រពាំងថ្មខេត្ត​បន្ទាយមានជ័យស្អាតខ្លាំង ថែមទាំងមានប្រយោជន៍ដ៏មហិមា

0
1230

ផ្ទៃ​ទឹក​ថ្លាឈ្វេង​ដ៏​ធំ​ល្វឹងល្វើយ សឹង​ដាច់​កន្ទុយ​ភ្នែក បូក​ផ្សំ​នឹង​ទិដ្ឋភាព​ជុំវិញ​សុទ្ធសឹងតែ​វាល​ស្រែ​រាប់​រយ​ហិកតា បាន​ធ្វើ​ឲ្យ​សម្រស់​អាង​ត្រពាំង​ថ្ម រំលេច​ចេញ​ជា​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នា​រដូវ​ប្រាំង​នេះ។

ក្រៅ​ពី​​ជា​តំបន់​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ និង​ល្បីល្បាញ​ប្រចាំ​ខេត្ត​ហើយ​នោះ ត្រពាំង​ថ្ម​ក៏​ជា​អាង​ស្តុក​ទឹក​​ធំ​បំផុត អាច​ផ្ដល់​ប្រយោជន៍​មហិមា​សម្រាប់​កសិករ យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ដូជជា ការ​ធ្វើ​ស្រែ​​ចម្ការ ការ​ចិញ្ចឹម​សត្វ និង​ចិញ្ចឹម​ជីវិត​មនុស្ស​រាប់​ម៉ឺន​នាក់។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បន្ទាប់​ពី​ស្ដារ​រួចរាល់ បច្ចុប្បន្ន​អាច​ស្តុក​ទឹក​បាន​ប្រមាណ ៣០០ លាន​ម៉ែត្រ​គូប និង​ស្រោចស្រព​លើ​ផ្ទៃ​ដី​បង្កបង្កើន​ផល​ប្រមាណ ៣៥ ០០០ ហិក​តា (អាច​បង្ក​បង្កើន​ផល​បាន ២ ដង ទៅ ៣ ដង ក្នុង ១ ឆ្នាំ) ។

អាង​ទឹក​ត្រពាំង​ថ្ម ស្ថិត​នៅ​ស្រុក​ភ្នំ​ស្រុក​ ខេត្ត​បន្ទាយមានជ័យ៕