ទឹកធ្លាក់ភ្នំ១០០៥ កន្លែងកម្សាន្តថ្មីសន្លាង កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

0
1842
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ /ទឹកធ្លាក់ថ្មដាតូច ឬទឹកធ្លាក់ភ្នំ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

ខេត្តពោធិ៍សាត់៖ កន្លែងកម្សាន្តថ្មីសន្លាង ជាមួយនឹងសម្រស់ព្រៃភ្នំធម្មជាតិល្អប្លែកស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ ៥៥ ដែលទើប កសាងថ្មីនោះ ទឹកធ្លាក់ថ្មដាតូច ឬ អ្នកខ្លះនិយមហៅ ទឹកធ្លាក់ភ្នំ ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែល ធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំនៃខេត្តពោធិ៍សាត់នេះ ឆ្ពោះទៅកាន់ច្រកថ្មដា នាព្រំប្រទល់ជាមួយខេត្ដត្រាតប្រទេសថៃ។

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ /ទឹកធ្លាក់ថ្មដាតូច ឬទឹកធ្លាក់ភ្នំ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

ធ្វើដំណើរលើវិថីពត់ពេន តាមជម្រាលភ្នំខ្ពស់ៗ ប្រមាណ ៥០ គីឡូម៉ែត្រពីទីរួមស្រុកវាលវែង ឬ ១៥៣ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ទឹកធ្លាក់នេះស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។ រមណីយដ្ឋាននេះមាន ចម្ងាយជាង ១០០ ម៉ែត្រ ប៉ុណ្ណោះ ដើរចុះពីផ្លូវជាតិលេខ ៥៥ ភ្ញៀវទេសចរនឹងបានឃើញ ទឹកហូរលើជម្រាលថ្មជាដំណាក់ ដូចកាំជណ្ដើរ ដែលផ្ដល់ភាពងាយស្រួលងូតកម្សាន្ដដល់ភ្ញៀវទេសចរអមដោយទេសភាពព្រៃព្រឹក្សា។ ទឹកធ្លាក់ថ្មដាតូចនេះមាន ២ ថ្នាក់។

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ /ទឹកធ្លាក់ថ្មដាតូច ឬទឹកធ្លាក់ភ្នំ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

– ថ្នាក់ខាងលើ ដែលលោកអ្នកដើរចុះមកដល់មុនគេ គឺជាទីឋានសម្រាប់ងូតទឹកលេងកម្សាន្ត ដោយសារដំណាក់នេះ មាន ទឹកធ្លាក់ហូរលើជម្រាលជាថ្នាក់ៗ ដូចកាំជណ្តើរ។

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ /ទឹកធ្លាក់ថ្មដាតូច ឬទឹកធ្លាក់ភ្នំ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

– ថ្នាក់ខាងក្រោម គឺជាល្បាក់ទឹកធ្លាក់កម្ពស់ជិត ១០ ម៉ែត្រ។ ការមុជទឹកលេងនៅទីនោះ ពិតជាធ្វើឲ្យ លោកអ្នកមានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីហត់នឿយពីដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំ។ ទឹកធ្លាក់នេះ មានទឹកហូរ ខួបប្រាំង ខួបវស្សា គ្រាន់តែនៅរដូវប្រាំងមានទឹកហូរតិចប៉ុណ្ណោះ៕