ថៃប្រើប្រាស់ដូងអស់ប្រមាណជាង១លានតោនជារៀងរាល់ឆ្នាំ

0
863

(ថៃ)៖ ថៃជាប្រទេសប្រើប្រាស់ និងនាំចូលផ្លែដូងដ៏ច្រើនបំផុតមួយនៅអាស៊ីអាគ្នេយ៍ ហើយនៅឆ្នាំ២០១៨នេះ ប្រទេសនេះរំពឹងថានឹងអាចប្រមូលផលផ្លែដូងក្នុងស្រុកបានជាង៨៦ម៉ឺនតោន ខណៈជារៀងរាល់ឆ្នាំប្រទេសនេះនាំចូលផ្លែដូងមិនតិចជាង៤០ម៉ឺនតោនឡើយ។​

កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មថៃចាប់ផ្តើមចេញប្រតិបត្តិការត្រួតពិនិត្យ និងស្រាវជ្រាវស្វែងរកឈ្មួញនាំចូលដូងខុសច្បាប់ ដែលរហូតមកដល់ពេលនេះតាមតួលេខបញ្ជាក់ថាមានឈ្មួញ និងម្ចាស់សហគ្រាសសរុបជាង៨០កន្លែង ដែលបានចុះបញ្ជីការនាំចូលផ្លែដូងដោយស្របច្បាប់ ប៉ុន្តែក្នុងនោះម្ចាស់សហគ្រាសចំនួន១០ត្រូវបានដកហូតលិខិតអនុញ្ញាតក្នុងធ្វើការនាំចូលដោយឥតលក្ខខណ្ឌ ក្រោយរកឃើញថាមិនទិន្នន័យបញ្ជាក់ការនាំចូល និងលក់ចេញច្បាស់លាស់។

សម្រាប់ប្រទេសថៃ ជាប្រទេសដែលស្ថិតនៅក្រោមអង្គការពាណិជ្ជកម្មពិភពលោក មានច្បាប់កំណត់ជាក់លាក់លើកចំនួននាំចូលផ្លែដូង ដោយក្នុងមួយឆ្នាំនេះ ប្រទេសនេះអាចនាំចូលផ្លែដូងបានត្រឹមតែជាង២ពាន់តោនប៉ុណ្ណោះ ហើយសម្រាប់ការនាំចូលក្នុងកូតាតម្រូវឲ្យបង់ពន្ធ២០% ខណៈការនាំចូលក្រៅកូតាត្រូវបង់ ៥៤%។

គួរជម្រាបផងដែរថា កាលពីឆ្នាំ២០១៧ ប្រទេសថៃបាននាំចូលផ្លែដូងប្រមាណជាង៤១ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ១៤០០លានដុល្លារអាមេរិក ដែលក្នុងនោះរួមមាននាំចូលពីប្រទេសឥណ្ឌូនេស៊ី វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ី៕

 

អត្ថបទដោយ៖ Jimmy