គ្រាន់តែផលិតផលធ្វើដោយដៃ ថៃ-វៀតណាម រកចំណូលបានប្រមាណ១.៧ពាន់លាន$ ដូចគ្នារៀងរាល់ឆ្នាំ

0
1045

thai-vietnam-handicraft-income

ក្រៅពីផលិតផលកសិកម្មដែលកំពុងមានសន្ទុះនាំចេញកាន់តែខ្លាំង ស្របពេលជាមួយគ្នាគេសង្កេតឃើញថា ការនាំចេញ ផលិតផលធ្វើដោយដៃរបស់ប្រទេសវៀតណាម និងប្រទេសថៃ ក៏មានការកើនឡើងផងដែរ តួយ៉ាង កាលពីឆ្នាំ ២០១៦ វៀតណាមបាននាំចេញផលិតផលធ្វើដោយដៃបានប្រមាណ ១.៧ពាន់លានដុល្លារអាមេរិក។

ផលិតផលដោយដៃរបស់វៀតណាម ភាគច្រើនធ្វើឡើងពី ឈើ ឬស្សី ផ្តៅ និងផលិតផលដោយដៃផ្សេងទៀតដូចជា ខ្អម ឆ្នាំង ជាដើម ហើយទីផ្សារនាំចេញធំបំផុតរបស់ប្រទេសនេះគឺប្រទេសបារាំង អាមេរិក អាឡឺម៉ង់ អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង និង ប្រទេសស៊ុយអែត។

thai-vietnam-handicraft-income

ចំនួននៃអ្នកផលិតមានការកើនឡើងចន្លោះពី ៨ ទៅ ១០ភាគរយ ហើយតម្លៃក៏មានការកើនឡើងប្រមាណ ១៥ភាគរយ ជារៀងរាល់ឆ្នាំផងដែរ។

ចំណែកឯ ផលិតផលធ្វើដោយដៃរបស់ប្រទេសថៃវិញ ការនាំចេញមានការកើនឡើងប្រមាណពី ៥ ទៅ៨ភាគរយរៀងរាល់ ឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ ២០១៦ ប្រទេសថៃបាននាំចេញផលិតផលធ្វើដោយដៃបានប្រមាណជាង ១.៦ពាន់លានដុល្លារ អាមេរិក។

thai-vietnam-handicraft-income

លោកស្រី Amparwon Pichalai នាយកប្រតិបត្តិគាំទ្រមជ្ឈមណ្ឌលសិល្បៈ និងសិប្បកម្មអន្តរជាតិនៃប្រទេសថៃ (SACICT) បានមានប្រសាសន៍ថា៖ ទីផ្សារធំនៃការនាំចេញផលិតផលធ្វើដោយដៃរបស់ថៃ រួមមាន៖ ប្រទេសអាឡឺម៉ង សហរដ្ឋអាមេរិក ហុងកុង និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ី។​

thai-vietnam-handicraft-income

ផលិតផលសិប្បកម្មទាំងនោះរួមមាន ផលិតផលតម្បាញ កន្សែងសូត្រ (៧.៥២ពាន់ពាន់លានបាត) ផលិតផលដែលធ្វើឡើង ដោយប្រាក់ និងមាស (៤៤.២ពាន់ពាន់លានបាត) ផលិតផលធ្វើពីសេរ៉ាមិច (៨៨៨លានបាត) និងផលិតផលធ្វើដោយដៃ ផ្សេងទៀត (៦.៦៤ពាន់ពាន់លានបាត)៕