ថៃជះលុយជិត២០០លានដុល្លារជួយកសិករដាំអំពៅឲ្យបាន១៣០លានតោននៅឆ្នាំក្រោយ

0
1244

(ថៃ)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃអំពៅនៅក្នុងប្រទេសថៃបានបន្តធ្លាក់ថ្លៃបន្តិចម្តងៗ ជាហេតុធ្វើចំនួនកសិករដាំអំពៅចាប់ផ្តើមថយចុះបន្តិចដូចគ្នាដែរ។

ដើម្បីទប់ស្កាត់បញ្ហានេះ ក៏ដូចជាជួយជម្រុញឲ្យវិស័យដំណាំអំពៅកាន់តែមានភាពផុសផុលដូចមុន រដ្ឋាភិបាលថៃបានសម្រេចទម្លាក់កញ្ចប់ថវិការប្រមាណជិត៦,៥ពាន់លានបាត (ប្រមាណ២០០លានដុល្លារអាមេរិក) ជួយដល់កសិករ និងដៃគូសហការផ្សេងទៀត។​

ក្នុងផែនការនេះ រដ្ឋាភិបាលថៃចង់បង្កើនផ្ទៃដីដាំដុះអំពៅឲ្យបានជិត២លានហិចតា ដោយរំពឹងថានឹងអាចផលិតអំពៅបាន១៣០លានតោននៅឆ្នាំ២០១៨ -២០១៩ខាងមុខនេះ។

ស្របពេលជាមួយគ្នា រដ្ឋាភិបាលកំពុងរិះរកវិធីជួយគ្រប់រូបភាពធ្វើឲ្យតម្លៃអំពៅរបស់កសិករក្នុងស្រុកលក់ចេញនៅលើទីផ្សារមានតំលៃល្អប្រសើរជាមួយមុន៕

 

អត្ថបទដោយ៖ Jimmy