សីតុណ្ហភាពនៅខេត្ត-ក្រុងមួយចំនួននឹងធ្លាក់ចុះដល់១៩អង្សារ

0
668

បណ្តាខេត្តនៅតំបន់ខ្ពង់រាប ដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី នឹងមានសីតុណ្ហភាពអប្បបរមា ពី ១៩ ដល់ ២១ អង្សារសេ និងសីតុណ្ហភាពអតិបរមាពី ២៩ ដល់ ៣១អង្សារសេ ចាប់ពីថ្ងៃទី១ ដល់ ៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១។

ចំណែកកម្រិតសីតុណ្ហភាពអប្បបរមា ពីថ្ងៃទី៤ ដល់ ៧ ខែវិច្ឆិកា គឺមានកម្រិតពី ២៣ ទៅ ២៥ អង្សារសេ ក្នុងក្របខណ្ឌទូទាំងប្រទេស។ សីតុណ្ហភាពអតិបរមា មានពី ៣០ ទៅ ៣២អង្សារសេ។

ក្រសួងបញ្ជាក់ថា លក្ខណៈអាកាសធាតុបែបនេះ គឺដោយសារតែកម្ពុជា កំពុងបន្តទទួលឥទ្ធិពលពីខ្យល់ដែលបក់មកពីទិសខាងកើត (មកពីសមុទ្រចិនខាងត្បូង)។ ទន្ទឹមនឹងនេះ ខ្យល់មូសុងឦសាន ក៏ចាប់ផ្តើមមានឥទ្ធិពលមកលើកម្ពុជាផងដែរ។

ស្ថានភាពអាកាសធាតុនេះ ក៏នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យមផងដែរ ចាប់ពីថ្ងៃទី ៥ ដល់ ៧ ខែវិច្ឆិកា៕