តេទឹកពុះកំពង់ស្ពឺនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

0
1865
រម្មណីយដ្ឋាន តេទឹកពុះកំពង់ស្ពឺ

កំពង់ស្ពឺ៖ តំបន់តេទឹកពុះខេត្តកំពង់ស្ពឺនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និង​មាន​សារ​សំខាន់​បំផុត​សម្រាប់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ នេះបើយោងតាមក្រសួងទេសចរណ៍។

កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរ​បាន​ណែ​នាំឲ្យ​នាយកដ្ឋានជំនាញក្រសួង មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ធ្វើការ​អភិវឌ្ឍន៍​តំបន់តេ​ទឹក ពុះនេះឲ្យក្លាយជាតំបន់ទេចរណ៍ដ៏ទាក់​ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

ឧត្តម បានគូសបញ្ជាក់ថា តំបន់តេទឹកពុះនេះជាតំបន់ទាក់ទាញទេសចរណ៍ដ៏កម្រ និងពិសេស​ដែល​អាច​ទាក់ទាញទេសចរជាតិ អន្តរជាតិ និងទេសចរពីប្រទេសជិតខាងមកទស្សនាតំបន់នេះ។

ជាពិសេសជានេះទៅទៀតនោះ បើយោងតាមការចុះពិនិត្យ និងសិក្សារបស់ក្រុមជំនាញផ្នែកទឹកពុះ (Hot Spring) របស់ប្រទេសជប៉ុន កាលពីឆ្នាំ២០០៧ បានអោយដឹងថា ទឹកក្តៅ​តេទឹក​ពុះនេះ​មានគុណ​ភាពល្អសម្រាប់ព្យាបាលជំងឺផ្សេងៗ និងអាចកែឆ្នៃប្រើប្រាស់សម្រាប់ថែរក្សាស្បែក និង​សម្ភស្ស​ស្ត្រីបានជាច្រើនមុខ។

គួរជម្រាបថា រមណីយដ្ឋានតេទឹកពុះ ស្ថិតនៅក្នុង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៕